គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ យ៉ូហាន 1:1-6 Khmer Standard Version (KHSV)

1. ខ្ញុំ​ជា​ចាស់​ទុំ សូម​ជម្រាប​មក​លោក​ស្រី ដែល​ព្រះ‌ជា‌ម្ចាស់​បាន​ជ្រើស​រើស និង​ជម្រាប​មក​កូន​ចៅ​របស់​លោក​ស្រី ដែល​ខ្ញុំ​ស្រឡាញ់ តាម​សេចក្ដី​ពិត មិន​មែន​តែ​ខ្ញុំ​ប៉ុណ្ណោះ​ទេ​ដែល​ស្រឡាញ់ គឺ​អស់​អ្នក​ដែល​បាន​ស្គាល់​សេចក្ដី​ពិត​ក៏​ស្រឡាញ់​ដែរ

2. ព្រោះ​តែ​សេចក្ដី​ពិត​នៅ​ជាប់​នឹង​យើង​ឥឡូវ​នេះ ហើយ​ក៏​នឹង​នៅ​ជា​មួយ​យើង រៀង​រហូត​អស់‌កល្ប​ជា‌និច្ច។

3. សូម​ព្រះ‌ជា‌ម្ចាស់ ជា​ព្រះ‌បិតា និង​ព្រះ‌យេស៊ូ‌គ្រិស្ដ* ជា​ព្រះ‌បុត្រា​របស់​ព្រះ‌អង្គ ប្រទាន​ព្រះ‌គុណ ព្រះ‌ហឫទ័យ​មេត្តា‌ករុណា និង​សេចក្ដី​សុខ‌សាន្ត​មក​យើង ក្នុង​សេចក្ដី​ពិត និង​ក្នុង​សេចក្ដី​ស្រឡាញ់។

4. ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ដោយ​បាន​ឃើញ​កូន​ចៅ​របស់​លោក​ស្រី​មួយ​ចំនួន​ប្រតិបត្តិ​តាម​សេចក្ដី​ពិត ស្រប​តាម​បទ‌បញ្ជា​ដែល​យើង​បាន​ទទួល​ពី​ព្រះ‌បិតា​មក។

5. ឥឡូវ​នេះ ខ្ញុំ​សូម​អង្វរ​លោក​ស្រី​ថា យើង​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ ខ្ញុំ​មិន​សរសេរ​បទ‌បញ្ជា​ថ្មី​ផ្ញើ​មក​ជូន​ទេ នេះ​គឺ​ជា​បទ‌បញ្ជា​ដែល​យើង​បាន​ទទួល តាំង​ពី​ដើម​ដំបូង​មក​ម៉្លេះ។

6. សេចក្ដី​ស្រឡាញ់​មាន​ដូច​ត​ទៅ: យើង​ត្រូវ​តែ​ប្រតិបត្តិ​តាម​បទ‌បញ្ជា​ទាំង​ប៉ុន្មាន។ នេះ​ហើយ​ជា​បទ‌បញ្ជា​ដែល​អ្នក​រាល់​គ្នា​បាន​ឮ តាំង​ពី​ដើម​ដំបូង​មក ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ប្រតិបត្តិ​តាម។

សូមអានជំពូកពេញលេញ ២ យ៉ូហាន 1