គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពេត្រុស 2:1-5 Khmer Standard Version (KHSV)

1. កាល​ពី​សម័យ​ដើម មាន​ព្យាការី*​ក្លែង‌ក្លាយ​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រជា‌រាស្ត្រ។ ក្នុង​ចំណោម​បង‌ប្អូន​ក៏​ដូច្នោះ​ដែរ គឺ​នឹង​មាន​គ្រូ​ក្លែង‌ក្លាយ​មក​ស៊ក​សៀត បញ្ចូល​លទ្ធិ​ខុស ដែល​បណ្ដាល​ឲ្យ​វិនាស គេ​បដិសេធ​ពុំ​ព្រម​ទទួល​ស្គាល់​ព្រះ‌អម្ចាស់ ដែល​បាន​លោះ​គេ​ឲ្យ​រួច​ពី​បាប​នោះ​ទេ គេ​មុខ​ជា​ត្រូវ​វិនាស​អន្តរាយ​យ៉ាង​ទាន់‌ហន់​មិន​ខាន។

2. មនុស្ស​ជា​ច្រើន​នឹង​ដើរ​តាម​ពួក​គេ​ទៅ​ប្រព្រឹត្ត​អំពើ​អបាយ‌មុខ ហើយ​មនុស្ស‌ម្នា​នឹង​ប្រមាថ​មាគ៌ា​នៃ​សេចក្ដី​ពិត ព្រោះ​តែ​អ្នក​ទាំង​នោះ។

3. ពួក​គេ​នឹង​បោក​ប្រាស់​បង‌ប្អូន​ចង់​បាន​ប្រាក់ ដោយ​ពោល​ពាក្យ​បញ្ឆោត ប៉ុន្តែ ព្រះ‌អង្គ​បាន​កាត់​ទោស​ពួក​គេ តាំង​ពី​យូរ‌យារ​ណាស់​មក​ហើយ ហើយ​ព្រះ‌អង្គ​ឥត​ប្រហែស​នឹង​បំផ្លាញ​គេ​ឡើយ

4. ដ្បិត​ព្រះ‌ជា‌ម្ចាស់​ពុំ​បាន​យោគ‌យល់​ដល់​ពួក​ទេវតា*​ដែល​ប្រព្រឹត្ត​អំពើ​បាប​ទេ ទ្រង់​បាន​រុញ​ពួក​គេ​ទម្លាក់​ទៅ​ក្នុង​នរក​អវិចី​ដែល​ងងឹត​សូន្យ ហើយ​គេ​ជាប់​ឃុំ‌ឃាំង​នៅ​ទី​នោះ រង់‌ចាំ​ពេល​ព្រះ‌អង្គ​វិនិច្ឆ័យ​ទោស។

5. ព្រះ‌អង្គ​ក៏​ពុំ​បាន​យោគ‌យល់​ដល់​ពិភព​លោក​នា​បុរាណ​កាល​ដែរ គឺ​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទឹក​ជន់​លិច​ពិភព​លោក​ដ៏​ទុច្ចរិត​នោះ។ ព្រះ‌អង្គ​ទុក​ជីវិត​មនុស្ស​តែ​ប្រាំ​បី​នាក់​ប៉ុណ្ណោះ​ឲ្យ​នៅ​រស់ គិត​ទាំង​លោក​ណូអេ​ជា​អ្នក​ប្រកាស​សេចក្ដី​សុចរិត*​នោះ​ផង។

សូមអានជំពូកពេញលេញ ២ ពេត្រុស 2