គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ធីម៉ូថេ 2:1-7 Khmer Standard Version (KHSV)

1. ដូច្នេះ កូន​អើយ ចូរ​មាន​កម្លាំង​ឡើង ដោយ​ពឹង​ផ្អែក​លើ​ព្រះ‌គុណ​ដែល​យើង​មាន​ដោយ​រួម​ជា​មួយ​ព្រះ‌គ្រិស្ដ‌យេស៊ូ។

2. សេចក្ដី​ទាំង​អស់​ដែល​អ្នក​បាន​ឮ​ពី​ខ្ញុំ​នៅ​មុខ​សាក្សី​ជា​ច្រើន​នាក់ ត្រូវ​ប្រគល់​ឲ្យ​បង‌ប្អូន​ណា​ដែល​ស្មោះ​ត្រង់ និង​មាន​សមត្ថ‌ភាព​អាច​បង្រៀន​បន្ត​ទៅ​អ្នក​ផ្សេង​ទៀត​ចុះ។

3. ចូរ​រួម​រង​ទុក្ខ​លំបាក ក្នុង​ឋានៈ​ជា​ទាហាន​ដ៏​ល្អ​របស់​ព្រះ‌គ្រិស្ដ‌យេស៊ូ។

4. ពេល​ទាហាន​ចេញ​ទៅ​ច្បាំង គេ​មិន​គិត​ពី​បញ្ហា​ក្នុង​ជីវិត​សាមញ្ញ​នេះ​ទេ គឺ​គេ​គិត​តែ​ធ្វើ​យ៉ាង​ណា​ឲ្យ​អ្នក​ដែល​កេណ្ឌ​ខ្លួន​ពេញ​ចិត្ត។

5. រីឯ​កីឡា‌ករ​វិញ គេ​អាច​ទទួល​ភួង​ជ័យ​បាន លុះ​ត្រា​តែ​គេ​ប្រកួត​ត្រឹម​ត្រូវ​តាម​ក្បួន។

6. កសិករ​ដែល​បាន​ធ្វើ​ការ​យ៉ាង​នឿយ‌ហត់ ត្រូវ​តែ​ទទួល​ភោគ​ផល​មុន​គេ។

7. ចូរ​ពិចារណា​ឲ្យ​យល់​សេចក្ដី​ដែល​ខ្ញុំ​និយាយ​នេះ ដ្បិត​ព្រះ‌អម្ចាស់​នឹង​ប្រទាន​ឲ្យ​អ្នក​មាន​ប្រាជ្ញា អាច​យល់​បាន​ទាំង​អស់។

សូមអានជំពូកពេញលេញ ២ ធីម៉ូថេ 2