គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ថេស្សា‌ឡូនិក 2:4-9 Khmer Standard Version (KHSV)

4. មេ​ប្រឆាំង​នោះ​លើក​ខ្លួន​ឡើង​ខ្ពស់​លើស​អ្វីៗ​ទាំង​អស់ ដែល​មនុស្ស​លោក​គោរព​ថ្វាយ‌បង្គំ​ទុក​ជា​ព្រះ គឺ​រហូត​ដល់​ទៅ​ហ៊ាន​អង្គុយ​នៅ​ក្នុង​ទី‌សក្ការៈ​របស់​ព្រះ‌ជាម្ចាស់ ហើយ​ប្រកាស​ខ្លួន​ឯង​ថា​ជា​ព្រះ‌ជាម្ចាស់​ថែម​ទៀត​ផង។

5. កាល​ខ្ញុំ​នៅ​ជា​មួយ​បង‌ប្អូន ខ្ញុំ​ធ្លាប់​បាន​និយាយ​ប្រាប់​បង‌ប្អូន​សព្វ​គ្រប់​ហើយ តើ​បង‌ប្អូន​នៅ​ចាំ​ឬ​ទេ?

6. ឥឡូវ​នេះ បង‌ប្អូន​ស្គាល់​អ្វី​ដែល​ឃាត់​ឃាំង​មេ​ប្រឆាំង​នោះ​ហើយ វា​ចេញ​មុខ​មក​បាន លុះ​ត្រា​តែ​ពេល​កំណត់​របស់​វា​មក​ដល់។

7. គម្រោង‌ការ​លាក់​កំបាំង​របស់​មេ​ប្រឆាំង​សាសនា​នោះ មាន​សកម្ម‌ភាព​នៅ​ពេល​នេះ​ស្រាប់​ហើយ គឺ​នៅ​ចាំ​តែ​អ្វី​ដែល​កំពុង​ឃាត់​ឃាំង​វា​នេះ​ចេញ​ទៅ​បាត់​ប៉ុណ្ណោះ

8. វា​នឹង​ចេញ​មុខ​មក ហើយ​ព្រះ‌អម្ចាស់‌យេស៊ូ​នឹង​បំផ្លាញ​វា​ដោយ​ខ្យល់ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះ‌អង្គ រួច​ហើយ នៅ​ពេល​ព្រះ‌អង្គ​យាង​មក ព្រះ‌អង្គ​នឹង​ជាន់​កម្ទេច​វា ដោយ​រស្មី​រុងរឿង​របស់​ព្រះ‌អង្គ។

9. រីឯ​មេ​ប្រឆាំង​សាសនា​នោះ​វិញ វា​មក​ដល់​ដោយ​អំណាច​មារ*​សាតាំង គឺ​វា​សម្តែង​ការ​អស្ចារ្យ ទី​សម្គាល់ និង​ឫទ្ធិ‌បាដិ‌ហារិយ៍​បោក​ប្រាស់​សព្វ​បែប​យ៉ាង។

សូមអានជំពូកពេញលេញ ២ ថេស្សា‌ឡូនិក 2