គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ កូរិន‌ថូស 9:9-13 Khmer Standard Version (KHSV)

9. ដូច​មាន​ចែង​ទុក​មក​ថា: «ព្រះ‌អង្គ​ចែក ព្រះ‌អង្គ​ប្រទាន​ឲ្យ​អ្នក​ក្រ សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ​នៅ​ស្ថិត‌ស្ថេរ រហូត​ត​រៀង​ទៅ»។

10. ព្រះ‌អង្គ​ដែល​«ប្រទាន​គ្រាប់​ពូជ​ដល់​អ្នក​សាប​ព្រោះ និង​ប្រទាន​ចំណី​អាហារ​ឲ្យ​គេ​ផង​នោះ» ទ្រង់​ក៏​ផ្គត់‌ផ្គង់​គ្រាប់​ពូជ​ឲ្យ​បង‌ប្អូន និង​ឲ្យ​គ្រាប់​ពូជ​នោះ​កើន​ចំនួន​ឡើង​ដែរ ហើយ​ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​សេចក្ដី​សុចរិត​របស់​បង‌ប្អូន បង្កើត​ផល​បាន​ច្រើន​ឡើង​ថែម​ទៀត។

11. ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​បង‌ប្អូន​ទៅ​ជា​អ្នក​មាន​គ្រប់​វិស័យ​ទាំង​អស់ ដើម្បី​ឲ្យ​បង‌ប្អូន​មាន​ចិត្ត​សទ្ធា​ជ្រះ‌ថ្លា​គ្រប់​ជំពូក និង​ឲ្យ​អ្នក​ឯ​ទៀតៗ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ ដោយ​យើង​ជួយ​គេ

12. ដ្បិត​មុខ‌ងារ​ប្រមូល​ប្រាក់​នេះ មិន​ត្រឹម​តែ​ជួយ​ផ្គត់‌ផ្គង់​សេចក្ដី​ត្រូវ​ការ​របស់​អ្នក​ជឿ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ជួយ​គេ​ឲ្យ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​កាន់​តែ​ច្រើន​ឡើង​ទៀត​ផង។

13. ពេល​គេ​យល់​តម្លៃ​នៃ​កិច្ចការ​ដែល​បង‌ប្អូន​ធ្វើ​នេះ គេ​នាំ​គ្នា​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់ ព្រោះ​បង‌ប្អូន​សម្តែង​ឲ្យ​គេ​ឃើញ​ថា បង‌ប្អូន​ពិត​ជា​ប្រតិបត្តិ​តាម​ដំណឹង‌ល្អ*​របស់​ព្រះ‌គ្រិស្ដ​ដែល​បង‌ប្អូន​ប្រកាស ហើយ​បង‌ប្អូន​មាន​ចិត្ត​ទូលាយ ដោយ​យក​របស់​របរ​មក​ចែក​ជា​មួយ​ពួក​គេ និង​ជា​មួយ​មនុស្ស​ទាំង​អស់។

សូមអានជំពូកពេញលេញ ២ កូរិន‌ថូស 9