គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ កូរិន‌ថូស 3:11-18 Khmer Standard Version (KHSV)

11. ដូច្នេះ ប្រសិន​បើ​អ្វីៗ​ដែល​មិន​ស្ថិត‌ស្ថេរ​មាន​សិរី‌រុងរឿង​ទៅ​ហើយ ចុះ​ទំរាំ​បើ​អ្វីៗ​ដែល​នៅ​ស្ថិត‌ស្ថេរ​វិញ តើ​នឹង​រឹត​តែ​មាន​សិរី‌រុងរឿង​យ៉ាង​ណា​ទៅ?

12. ដោយ​យើង​មាន​សេចក្ដី​សង្ឃឹម​យ៉ាង​នេះ យើង​ក៏​មាន​ចិត្ត​រឹង‌ប៉ឹង ឥត​រង្គើ​ដែរ។

13. យើង​មិន​ធ្វើ​ដូច​លោក​ម៉ូសេ​ទេ គឺ​លោក​បាន​យក​ស្បៃ​មក​បាំង​មុខ កុំ​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​សម្លឹង​មើល​រស្មី​ដែល​មិន​ស្ថិត‌ស្ថេរ​នោះ ចេញ​បាត់​ពី​ផ្ទៃ​មុខ​លោក។

14. ប៉ុន្តែ គំនិត​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​នៅ​ងងឹត​សូន្យ ដ្បិត​រហូត​មក​ទល់​សព្វ​ថ្ងៃ ពេល​គេ​អាន​គម្ពីរ​សម្ពន្ធ‌មេត្រី*​ចាស់ ស្បៃ​ដដែល​នោះ​នៅ​បាំង​គំនិត​របស់​គេ។ ស្បៃ​នៅ​បាំង​គេ​ដដែល លុះ​ដល់​គេ​ចូល​រួម​ជា​មួយ​ព្រះ‌គ្រិស្ដ ទើប​ស្បៃ​នោះ​រសាត់​បាត់​ទៅ។

15. មក​ទល់​សព្វ​ថ្ងៃ​នេះ ពេល​គេ​អាន​គម្ពីរ​របស់​លោក​ម៉ូសេ មាន​ស្បៃ​មួយ​នៅ​បាំង​ចិត្ត​គេ​មិន​ឲ្យ​យល់

16. ក៏​ប៉ុន្តែ «នៅ​ពេល​គេ​បែរ​ចិត្ត​គំនិត​រក​ព្រះ‌អម្ចាស់ ស្បៃ​នោះ​ចេញ​ពី​គេ​បាត់​ទៅ»

17. ដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះ‌វិញ្ញាណ​នៅ​ទី​ណា មាន​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់​នៅ​ទី​នោះ ក៏​មាន​សេរី‌ភាព​ដែរ។

18. យើង​ទាំង​អស់​គ្នា​ដែល​គ្មាន​ស្បៃ​នៅ​បាំង​មុខ យើង​បញ្ចេញ​សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​ដែល​ចាំង​មក​លើ​យើង ហើយ​យើង​នឹង​ផ្លាស់​ប្រែ​ឲ្យ​បាន​ដូច​ព្រះ‌អង្គ គឺ​មាន​សិរី‌រុងរឿង​កាន់​តែ​ភ្លឺ​ឡើងៗ។ នេះ​ហើយ​ជា​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់។

សូមអានជំពូកពេញលេញ ២ កូរិន‌ថូស 3