គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ កូរិន‌ថូស 11:14-27 Khmer Standard Version (KHSV)

14. ត្រង់​នេះ សូម​កុំ​ឆ្ងល់​អ្វី​ឡើយ សូម្បី​តែ​មារ*​សាតាំង​ផ្ទាល់​ក៏​បាន​ក្លែង​ខ្លួន​ធ្វើ​ជា​ទេវតា​នៃ​ពន្លឺ​ដែរ។

15. ដូច្នេះ បើ​ពួក​អ្នក​បម្រើ​របស់​វា​ក្លែង​ខ្លួន​ធ្វើ​ជា​អ្នក​បម្រើ​សេចក្ដី​សុចរិត​នោះ គ្មាន​អ្វី​ចម្លែក​សោះ​ឡើយ។ អ្នក​ទាំង​នោះ​នឹង​វិនាស ស្រប​តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ជា​មិន​ខាន។

16. ខ្ញុំ​សូម​បញ្ជាក់​ម្ដង​ទៀត​ថា កុំ​ឲ្យ​នរណា​ម្នាក់​យល់​ថា​ខ្ញុំ​ជា​មនុស្ស​លេលា​ឡើយ ឬ​មួយ​ទុក​ឲ្យ​ខ្ញុំ​លេលា​ទៅ​ចុះ ដើម្បី​ឲ្យ​ខ្ញុំ​អាច​អួត​ខ្លួន​បន្តិច​ដែរ។

17. សេចក្ដី​ដែល​ខ្ញុំ​និយាយ​នេះ ខ្ញុំ​មិន​និយាយ​ស្រប​តាម​ព្រះ‌អម្ចាស់​ទេ គឺ​ខ្ញុំ​និយាយ​ដូច​ជា​មនុស្ស​លេលា​វិញ ដោយ​យល់​ឃើញ​ថា ខ្ញុំ​មាន​ហេតុ​នឹង​អួត​ខ្លួន​ប្រាកដ​មែន។

18. ដោយ​មាន​មនុស្ស​ជា​ច្រើន​លើក​ខ្លួន​តាម​របៀប​លោកីយ៍ នោះ​ខ្ញុំ​ក៏​អាច​នឹង​លើក​ខ្លួន​ឯង​តាម​របៀប​លោកីយ៍​ដែរ!

19. បង‌ប្អូន​ជា​មនុស្ស​ដឹង​ខុស​ត្រូវ តែ​បង‌ប្អូន​ចេះ​ទ្រាំ‌ទ្រ​នឹង​មនុស្ស​លេលា​បាន

20. គឺ​ទ្រាំ‌ទ្រ​ឲ្យ​គេ​ជិះ‌ជាន់ កេង‌ប្រវ័ញ្ច រឹប​អូស​យក​របស់​ទ្រព្យ ប្រមាថ​មាក់​ងាយ និង​ឲ្យ​គេ​ទះ​កំផ្លៀង​ផង។

21. ខ្ញុំ​សូម​ជម្រាប​ថា គួរ​ឲ្យ​ខ្មាស​ណាស់! យើង​ហាក់​បី​ដូច​ជា​ទន់​ខ្សោយ​ពេក។ក៏​ប៉ុន្តែ បើ​គេ​ហ៊ាន​អះ‌អាង​ត្រង់​ចំណុច​ណា​មួយ (ខ្ញុំ​និយាយ​ដូច​ជា​មនុស្ស​លេលា​មែន) ខ្ញុំ​ក៏​ហ៊ាន​ត្រង់​ចំណុច​នោះ​ដូច​គេ​ដែរ។

22. អ្នក​ទាំង​នោះ​ជា​សាសន៍​ហេប្រឺ​ឬ? ខ្ញុំ​ក៏​ជា​សាសន៍​ហេប្រឺ​ដែរ! អ្នក​ទាំង​នោះ​ជា​សាសន៍​អ៊ីស្រា‌អែល​ឬ? ខ្ញុំ​ក៏​ជា​សាសន៍​អ៊ីស្រា‌អែល​ដែរ! អ្នក​ទាំង​នោះ​ជា​ពូជ‌ពង្ស​របស់​លោក​អប្រាហាំ​ឬ? ខ្ញុំ​ក៏​ជា​ពូជ‌ពង្ស​របស់​លោក​ដែរ!

23. អ្នក​ទាំង​នោះ​ជា​អ្នក​បម្រើ​របស់​ព្រះ‌គ្រិស្ដ*​ឬ? ខ្ញុំ​សូម​និយាយ​ដូច​ជា​មនុស្ស​វង្វេង​ស្មារតី​ទាំង​ស្រុង​ទៅ​ចុះ​ថា ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​លើស​អ្នក​ទាំង​នោះ​ទៅ​ទៀត។ ខ្ញុំ​ធ្វើ​ការ​នឿយ‌ហត់​ច្រើន​ជាង​អ្នក​ទាំង​នោះ ខ្ញុំ​បាន​ជាប់​ឃុំ‌ឃាំង​ច្រើន​ជាង​ខ្ញុំ​ត្រូវ​គេ​វាយ‌ដំ​ច្រើន​ជាង​ហួស​ប្រមាណ ហើយ​ខ្ញុំ​ក៏​មាន​គ្រោះ​ថ្នាក់​ជិត​ស្លាប់​ជា​ញឹក‌ញាប់​ដែរ។

24. ខ្ញុំ​ត្រូវ​ជន‌ជាតិ​យូដា​វាយ​សាម‌សិប​ប្រាំ​បួន​រំពាត់​ចំនួន​ប្រាំ​ដង។

25. គេ​វាយ​ខ្ញុំ​នឹង​ដំបង​ចំនួន​បី​លើក គេ​យក​ដុំ​ថ្ម​គប់​សម្លាប់​ខ្ញុំ​ម្ដង ខ្ញុំ​ត្រូវ​លិច​សំពៅ​បី​ដង ហើយ​មាន​ម្ដង​ខ្ញុំ​អណ្ដែត​នៅ​ក្នុង​សមុទ្រ​មួយ​ថ្ងៃ​មួយ​យប់។

26. ពេល​ខ្ញុំ​ធ្វើ​ដំណើរ ខ្ញុំ​តែងតែ​ជួប​ប្រទះ​គ្រោះ​ថ្នាក់​ជា​ញឹក‌ញាប់​នៅ​តាម​ទន្លេ គ្រោះ​ថ្នាក់​ដោយ​ចោរ​ប្លន់ គ្រោះ​ថ្នាក់​មក​ពី​ជន​រួម​ជាតិ​របស់​ខ្ញុំ គ្រោះ​ថ្នាក់​មក​ពី​សាសន៍​ដទៃ គ្រោះ​ថ្នាក់​ក្នុង​ទីក្រុង គ្រោះ​ថ្នាក់​នៅ​វាល​រហោ‌ស្ថាន គ្រោះ​ថ្នាក់​នៅ​ក្នុង​សមុទ្រ គ្រោះ​ថ្នាក់ ព្រោះ​តែ​ពួក​បង‌ប្អូន​ក្លែង‌ក្លាយ។

27. ខ្ញុំ​បាន​ធ្វើ​ការ​ទាំង​នឿយ​លំបាក និង​ត្រូវ​អត់​ងងុយ អត់​បាយ​អត់​ទឹក​ជា​ញឹក​ញាប់។ ខ្ញុំ​ត្រូវ​តម​អាហារ ត្រូវ​រងា និង​ខ្វះ​ខាត​សម្លៀក‌បំពាក់​ជា​ញឹក​ញាប់។

សូមអានជំពូកពេញលេញ ២ កូរិន‌ថូស 11