គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ កូរិន‌ថូស 10:2-8 Khmer Standard Version (KHSV)

2. ខ្ញុំ​សូម​អង្វរ​បង‌ប្អូន​ថា កុំ​បង្ខំ​ចិត្ត​ខ្ញុំ​ឲ្យ​បែរ​ទៅ​ជា​តឹង‌តែង នៅ​ពេល​ខ្ញុំ​មក​ដល់​នោះ​ឡើយ ដ្បិត​ខ្ញុំ​បាន​តាំង​ចិត្ត​រួច​ស្រេច​ហើយ​ថា ខ្ញុំ​មិន​ខ្លាច​នឹង​ស្ដី​បន្ទោស​អស់​អ្នក​ដែល​ចោទ​ថា យើង​រស់​នៅ​តាម​របៀប​និស្ស័យ​លោកីយ៍​នោះ​ទេ។

3. ទោះ​បី​យើង​មាន​និស្ស័យ​ជា​មនុស្ស​ក៏​ដោយ ក៏​យើង​មិន​តយុទ្ធ​តាម​របៀប​មនុស្ស​លោកីយ៍​ដែរ

4. ដ្បិត​គ្រឿង​សស្ត្រា‌វុធ​ដែល​យើង​ប្រើ មិន​មែន​ជា​អាវុធ​ខាង​របស់​មនុស្ស​ទេ គឺ​ជា​អាវុធ​ដ៏​មាន​ឫទ្ធា‌នុភាព​មក​ពី​ព្រះ‌ជាម្ចាស់ ដែល​អាច​រំលំ​កំពែង​បន្ទាយ​នានា។ យើង​រំលំ​ការ​រិះគិត

5. និង​គំនិត​ឆ្មើង‌កន្ទ្រើង​ទាំង​ប៉ុន្មាន ដែល​រារាំង​មិន​ឲ្យ​ស្គាល់​ព្រះ‌ជាម្ចាស់។ យើង​កៀរ​ប្រមូល​ចិត្ត​គំនិត​ឲ្យ​មក​ស្ដាប់​បង្គាប់​ព្រះ‌គ្រិស្ដ​វិញ។

6. នៅ​ពេល​ណា​បង‌ប្អូន​ស្ដាប់​បង្គាប់​ទាំង​ស្រុង​ហើយ​នោះ យើង​ក៏​ប្រុង​ប្រៀប​ខ្លួន​ដាក់​ទោស​អស់​អ្នក​ដែល​មិន​ស្ដាប់​បង្គាប់​ដែរ។

7. សុំ​បង‌ប្អូន​ពិចារណា​ឲ្យ​បាន​ច្បាស់​លាស់! ប្រសិន​បើ​នរណា​ម្នាក់​ជឿ​ជាក់​ថា ខ្លួន​ជា​កូន​ចៅ​របស់​ព្រះ‌គ្រិស្ដ អ្នក​នោះ​តោង​គិត​ឲ្យ​ច្បាស់​ថា បើ​ខ្លួន​ជា​កូន​ចៅ​របស់​ព្រះ‌គ្រិស្ដ យើង​ក៏​ជា​កូន​ចៅ​របស់​ព្រះ‌អង្គ​ដូច​គាត់​ដែរ។

8. ព្រះ‌អម្ចាស់​ប្រទាន​អំណាច​ឲ្យ​យើង ដើម្បី​កសាង​បង‌ប្អូន មិន​មែន​ដើម្បី​បំផ្លាញ​បង‌ប្អូន​ទេ។ ទោះ​បី​ខ្ញុំ​បាន​និយាយ​អួត​ខ្លួន​ជ្រុល​បន្តិច​អំពី​អំណាច​នោះ ក៏​ខ្ញុំ​មិន​អៀន​ខ្មាស​ដែរ។

សូមអានជំពូកពេញលេញ ២ កូរិន‌ថូស 10