គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ កូរិន‌ថូស 10:12-18 Khmer Standard Version (KHSV)

12. យើង​មិន​ហ៊ាន​លើក​ខ្លួន​ឲ្យ​ស្មើ​នឹង​អ្នក​ខ្លះ​ដែល​តែង​តាំង​ខ្លួន​ឯង ឬ​ក៏​ប្រៀប​ផ្ទឹម​ខ្លួន​យើង​ទៅ​នឹង​គេ​នោះ​ឡើយ។ អ្នក​ទាំង​នោះ​បាន​លើក​ខ្លួន​តាំង​ជា​រង្វាស់​សម្រាប់​វាស់​ខ្លួន​ឯង ហើយ​ប្រៀប​ផ្ទឹម​ខ្លួន​ឯង​ទៅ​នឹង​ខ្លួន​ឯង! គេ​គ្មាន​ប្រាជ្ញា​ទាល់​តែ​សោះ!

13. រីឯ​យើង​វិញ យើង​មិន​អួត​ខ្លួន​ហួស​កម្រិត​ទេ គឺ​យើង​ធ្វើ​តាម​កម្រិត​នៃ​ព្រំ‌ដែន​ដែល​ព្រះ‌ជាម្ចាស់​បាន​កំណត់​ទុក ដោយ​ប្រទាន​ឲ្យ​យើង​បាន​មក​ដល់​ស្រុក​បង‌ប្អូន​នេះ។

14. បង‌ប្អូន​ស្ថិត​នៅ​ក្នុង​ព្រំ‌ដែន ដែល​ព្រះ‌ជាម្ចាស់​បាន​កំណត់​ទុក​ឲ្យ​យើង ដូច្នេះ នៅ​ពេល​យើង​បាន​មក​ដល់​ទី​នេះ​មុន​គេ ដើម្បី​នាំ​ដំណឹង‌ល្អ​របស់​ព្រះ‌គ្រិស្ដ យើង​មិន​ធ្វើ​អ្វី​ហួស​កំណត់​ព្រំ‌ដែន​នេះ​ទេ។

15. យើង​មិន​អួត​ខ្លួន​ហួស​កម្រិត គឺ​មិន​អួត​អំពី​កិច្ចការ​ដែល​អ្នក​ដទៃ​បាន​ធ្វើ​នោះ​ឡើយ។ យើង​សង្ឃឹម​ថា ជំនឿ​របស់​បង‌ប្អូន​នឹង​ចម្រើន​ឡើង ហើយ​យើង​អាច​នឹង​បំពេញ​កិច្ចការ​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត​ក្នុង​ចំណោម​បង‌ប្អូន តាម​ព្រំ‌ដែន​ដែល​ព្រះ‌ជាម្ចាស់​បាន​កំណត់​ទុក​ឲ្យ​យើង។

16. បន្ទាប់​មក យើង​នឹង​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ​នៅ​តាម​តំបន់​នានា នៅ​ខាង​នាយ​ស្រុក​បង‌ប្អូន ដោយ​មិន​អួត​ខ្លួន​អំពី​កិច្ចការ ដែល​អ្នក​ដទៃ​បាន​ធ្វើ​រួច​ស្រេច​មក​ហើយ​ក្នុង​តំបន់​របស់​គេ​ឡើយ។

17. អ្នក​ណា​ចង់​អួត‌អាង ត្រូវ​អួត‌អាង​អំពី​កិច្ចការ​ដែល​ព្រះ‌អម្ចាស់​បាន​ធ្វើ។

18. អ្នក​ដែល​គួរ​ឲ្យ​គេ​ទុក​ចិត្ត មិន​មែន​អ្នក​ដែល​តែង‌តាំង​ខ្លួន​ឯង​ទេ គឺ​អ្នក​ដែល​ព្រះ‌អម្ចាស់​តែង‌តាំង​នោះ​វិញ។

សូមអានជំពូកពេញលេញ ២ កូរិន‌ថូស 10