គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ យ៉ូហាន 3:1-9 Khmer Standard Version (KHSV)

1. សូម​គិត​មើល៍ ព្រះ‌បិតា​មាន​ព្រះ‌ហឫទ័យ​ស្រឡាញ់​យើង​ខ្លាំង​ដល់​កម្រិត​ណា គឺ​ព្រះ‌អង្គ​ស្រឡាញ់​យើង រហូត​ដល់​ទៅ​ហៅ​យើង​ថា ជា​បុត្រ​របស់​ព្រះ‌អង្គ ហើយ​យើង​ពិត​ជា​បុត្រ​របស់​ព្រះ‌អង្គ​មែន! ហេតុ​នេះ​ហើយ​បាន​ជា​មនុស្ស​លោក​មិន​ស្គាល់​យើង មក​ពី​គេ​មិន​បាន​ស្គាល់​ព្រះ‌អង្គ។

2. កូន​ចៅ​ជា​ទី​ស្រឡាញ់​អើយ! ពេល​នេះ យើង​ទាំង​អស់​គ្នា​ជា​បុត្រ​របស់​ព្រះ‌ជា‌ម្ចាស់ ហើយ​ដែល​យើង​នឹង​ទៅ​ជា​យ៉ាង​ណាៗ​នោះ ព្រះ‌អង្គ​ពុំ​ទាន់​សម្តែង​ឲ្យ​យើង​ដឹង​នៅ​ឡើយ​ទេ។ ប៉ុន្តែ នៅ​ពេល​ព្រះ‌គ្រិស្ដ​យាង​មក​ដល់ យើង​នឹង​បាន​ដូច​ព្រះ‌អង្គ​ដែរ ដ្បិត​ព្រះ‌អង្គ​មាន​ភាព​យ៉ាង​ណា យើង​នឹង​ឃើញ​ព្រះ‌អង្គ​យ៉ាង​នោះ។

3. អ្នក​ណា​មាន​សេចក្ដី​សង្ឃឹម​លើ​ព្រះ‌អង្គ​បែប​នេះ អ្នក​នោះ​បាន​ជម្រះ​ខ្លួន​ឲ្យ​បរិសុទ្ធ* ដូច​ព្រះ‌អង្គ​បរិសុទ្ធ​ដែរ។

4. អ្នក​ណា​ប្រព្រឹត្ត​អំពើ​បាប* អ្នក​នោះ​បំពាន​លើ​វិន័យ* ដ្បិត​អំពើ​បាប​ជា​ការ​បំពាន​លើ​វិន័យ។

5. អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ​ថា ព្រះ‌យេស៊ូ​យាង​មក​ដើម្បី​ដក​បាប​ចេញ​ពី​មនុស្ស​លោក ដ្បិត​គ្មាន​បាប​នៅ​ក្នុង​ព្រះ‌អង្គ​ទាល់​តែ​សោះ។

6. អ្នក​ណា​ស្ថិត​នៅ​ជាប់​នឹង​ព្រះ‌អង្គ អ្នក​នោះ​មិន​ប្រព្រឹត្ត​អំពើ​បាប​ទេ រីឯ​អ្នក​ប្រព្រឹត្ត​អំពើ​បាប មិន​ដែល​បាន​ឃើញ​ព្រះ‌អង្គ ព្រម​ទាំង​មិន​ស្គាល់​ព្រះ‌អង្គ​ផង។

7. កូន​ចៅ​ទាំង‌ឡាយ​អើយ សុំ​កុំ​ឲ្យ​នរណា​ម្នាក់​មក​បញ្ឆោត​អ្នក​រាល់​គ្នា​ឡើយ។ អ្នក​ណា​ប្រព្រឹត្ត​អំពើ​សុចរិត អ្នក​នោះ​ជា​មនុស្ស​សុចរិត ដូច​ព្រះ‌យេស៊ូ​ទ្រង់​សុចរិត​ដែរ។

8. អ្នក​ណា​ប្រព្រឹត្ត​អំពើ​បាប អ្នក​នោះ​កើត​ចេញ​ពី​មារ* ដ្បិត​មារ​បាន​ប្រព្រឹត្ត​អំពើ​បាប តាំង​ពី​ដើម​រៀង​មក។ ព្រះ‌បុត្រា​របស់​ព្រះ‌ជា‌ម្ចាស់​បាន​យាង​មក ដើម្បី​រំលាយ​កិច្ចការ​របស់​មារ។

9. អ្នក​ដែល​កើត​មក​ពី​ព្រះ‌ជា‌ម្ចាស់ មិន​ប្រព្រឹត្ត​អំពើ​បាប​ទេ ដ្បិត​ពូជ​របស់​ព្រះ‌អង្គ​ស្ថិត​នៅ​ក្នុង​អ្នក​នោះ ហើយ​អ្នក​នោះ​ពុំ​អាច​ប្រព្រឹត្ត​អំពើ​បាប​បាន​ឡើយ ព្រោះ​គេ​កើត​មក​ពី​ព្រះ‌ជា‌ម្ចាស់។

សូមអានជំពូកពេញលេញ ១ យ៉ូហាន 3