1. រីឯបងប្អូនស្ត្រីៗដែលមានស្វាមីក៏ដូច្នោះដែរ ត្រូវគោរពចុះចូលនឹងស្វាមីរៀងៗខ្លួន ដើម្បីឲ្យកិរិយាមារយាទរបស់បងប្អូនទាក់ទាញចិត្តស្វាមីខ្លះដែលមិនជឿព្រះបន្ទូល ឲ្យបានស្គាល់ព្រះអង្គ ដោយមិនបាច់បញ្ចេញពាក្យសម្ដីទេ
2. គឺគេគ្រាន់តែឃើញបងប្អូនមានកិរិយាបរិសុទ្ធ* និងចេះគោរពកោតខ្លាច។
3. កុំតុបតែងខ្លួនតែសំបកក្រៅ ដូចជាក្រងសក់ ពាក់មាស ឬក៏ពាក់អាវល្អប្រណីតនោះឡើយ
4. តែត្រូវតុបតែងខាងក្នុងជម្រៅចិត្តរបស់បងប្អូនដោយគ្រឿងលំអដែលមិនចេះរលាយ ហើយមានតម្លៃដ៏លើសលប់នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់នោះវិញ គឺមានចិត្តស្លូតបូត ស្រគត់ស្រគំ។
5. នៅជំនាន់ដើម ស្ត្រីៗដ៏វិសុទ្ធ*ដែលសង្ឃឹមលើព្រះជាម្ចាស់ តែងកាន់ចិត្តគំនិតយ៉ាងនេះឯង គឺបានតុបតែងខ្លួន ដោយការគោរពចុះចូលនឹងស្វាមីរៀងៗខ្លួន
6. ដូចជាលោកស្រីសារ៉ា ដែលបានស្ដាប់បង្គាប់លោកអប្រាហាំ ទាំងហៅលោកថា «លោកម្ចាស់»ផង។ ប្រសិនបើបងប្អូនប្រព្រឹត្តអំពើល្អ ហើយមិនភ័យខ្លាចអ្វីទេនោះ បងប្អូននេះហើយជាពូជពង្សរបស់គាត់។