គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពេត្រុស 2:1-8 Khmer Standard Version (KHSV)

1. ហេតុ​នេះ ចូរ​បង‌ប្អូន​លះ‌បង់​ការ​អាក្រក់​គ្រប់​យ៉ាង លះ‌បង់​ល្បិច​កិច្ចកល​ទាំង​ប៉ុន្មាន ការ​លាក់​ពុត ចិត្ត​ច្រណែន‌ឈ្នានីស និង​ការ​និយាយ​ដើម​គេ​គ្រប់​យ៉ាង​នោះ​ចោល​ទៅ!

2. ចូរ​ប្រាថ្នា​ចង់​បាន​ព្រះ‌បន្ទូល ដូច​ទារក​ដែល​ទើប​នឹង​កើត​ប្រាថ្នា​ចង់​បាន​ទឹក​ដោះ​សុទ្ធ ដើម្បី​ឲ្យ​បង‌ប្អូន​បាន​ចម្រើន​ឡើង​តាម​រយៈ​ព្រះ‌បន្ទូល​នេះ និង​ទទួល​ការ​សង្គ្រោះ

3. បើ​បង‌ប្អូន​ពិត​ជា​បាន​ក្រេប​ជញ្ជក់​ដឹង​ថា ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​សប្បុរស​មែន​នោះ!

4. សូម​បង‌ប្អូន​ចូល​មក​ជិត​ព្រះ‌គ្រិស្ដ ជា​សិលា​ដ៏​មាន​ជីវិត ជា​សិលា​ដែល​មនុស្ស​លោក​បាន​បោះ​បង់​ចោល តែ​ព្រះ‌ជា‌ម្ចាស់​បាន​រើស​យក ព្រោះ​ទ្រង់​ឈ្វេង​យល់​ថា​មាន​តម្លៃ​វិសេស។

5. រីឯ​បង‌ប្អូន​វិញ បង‌ប្អូន​ប្រៀប​បាន​នឹង​ថ្ម​ដ៏​មាន​ជីវិត​ដែរ ដូច្នេះ ចូរ​ផ្គុំ​គ្នា​ឡើង កសាង​ជា​ព្រះ‌ដំណាក់​របស់​ព្រះ‌វិញ្ញាណ ធ្វើ​ជា​ក្រុម​បូជា‌ចារ្យ​ដ៏‌វិសុទ្ធ ដើម្បី​ថ្វាយ​យញ្ញ‌បូជា​ខាង​វិញ្ញាណ ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជា‌ម្ចាស់ តាម​រយៈ​ព្រះ‌យេស៊ូ‌គ្រិស្ដ*

6. ដ្បិត​ក្នុង​គម្ពីរ​មាន​ចែង​ថា៖ «យើង​បាន​រើស​យក​ថ្ម​គ្រឹះ​មួយ​ដ៏​សំខាន់ ហើយ​មាន​តម្លៃ យើង​ដាក់​ថ្ម​នោះ​នៅ​ក្រុង​ស៊ីយ៉ូន។ អ្នក​ណា​ជឿ​លើ​ថ្ម​នោះ អ្នក​នោះ​មុខ​ជា​មិន​ត្រូវ​ខក​ចិត្ត​ឡើយ»។

7. ថ្ម​នេះ​មាន​តម្លៃ​វិសេស សម្រាប់​បង‌ប្អូន​ជា​អ្នក​ជឿ។ រីឯ​អ្នក​ដែល​មិន​ជឿ​វិញ «ថ្ម​ដែល​ពួក​ជាង​សង់​ផ្ទះ​បោះ​បង់​ចោល បាន​ត្រឡប់​មក​ជា​ថ្ម​គ្រឹះ​ដ៏​សំខាន់​បំផុត

8. ជា​ថ្ម​ដែល​នាំ​ឲ្យ​គេ​ជំពប់​ដួល ជា​សិលា​ដែល​នាំ​ឲ្យ​គេ​រវាត​ចិត្ត​បាត់​ជំនឿ»។អ្នក​ទាំង​នោះ​ជំពប់​ដួល ដូច​ព្រះ‌ជា‌ម្ចាស់​បាន​គ្រោង​ទុក​មក​ស្រាប់ មក​ពី​គេ​ពុំ​ព្រម​ជឿ​ព្រះ‌បន្ទូល

សូមអានជំពូកពេញលេញ ១ ពេត្រុស 2