គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ធីម៉ូថេ 6:3-8 Khmer Standard Version (KHSV)

3. ប្រសិន​បើ​មាន​នរណា​ម្នាក់​បង្រៀន​សេចក្ដី​ណា​ផ្សេង ហើយ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ព្រះ‌បន្ទូល​ដ៏​ត្រឹម​ត្រូវ​របស់​ព្រះ‌យេស៊ូ‌គ្រិស្ដ ជា​ព្រះ‌អម្ចាស់​នៃ​យើង និង​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​សេចក្ដី​បង្រៀន ស្រប​តាម​ការ​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់​ទេ​នោះ

4. អ្នក​នោះ​ជា​មនុស្ស​អួត​បំប៉ោង គ្មាន​ដឹង​អ្វី​ទាំង​អស់។ គេ​ដូច​ជា​មាន​ជំងឺ ចេះ​តែ​ជជែក​វែក‌ញែក និង​ឈ្លោះ​ប្រកែក​អំពី​ពាក្យ‌ពេចន៍។ ការ​ទាំង​នេះ​បង្ក​ឲ្យ​តែ​មាន​ការ​ច្រណែន‌ឈ្នានីស ការ​បាក់​បែក ការ​ជេរ​ប្រមាថ ការ​មិន​ទុក​ចិត្ត​គ្នា

5. និង​នាំ​ឲ្យ​អស់​អ្នក​ដែល​មាន​គំនិត​ខូច គ្មាន​សេចក្ដី​ពិត​ក្នុង​ខ្លួន ជជែក​តវ៉ា​មិន​ចេះ​ចប់​មិន​ចេះ​ហើយ។ ពួក​គេ​ចាត់​ទុក​ថា​ការ​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់ ជា​មធ្យោ‌បាយ​រក​ទ្រព្យ​សម្បត្តិ។

6. ចំពោះ​អ្នក​ដែល​ចេះ​ស្កប់​ចិត្ត​នឹង​អ្វី​ដែល​ខ្លួន​មាន ការ​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់​ពិត​ជា​មធ្យោ‌បាយ​ដ៏​ប្រសើរ ដើម្បី​រក​ទ្រព្យ​សម្បត្តិ​មែន!

7. ដ្បិត​យើង​ពុំ​បាន​យក​អ្វី​ចូល​មក​ក្នុង​លោក​នេះ ហើយ​យើង​ក៏​ពុំ​អាច​យក​អ្វី​ចេញ​ពី​លោក​នេះ​ទៅ​បាន​ដែរ!។

8. ដូច្នេះ ប្រសិន​បើ​យើង​មាន​ម្ហូប​អាហារ មាន​សម្លៀក‌បំពាក់ នោះ​យើង​ស្កប់​ចិត្ត​ហើយ។

សូមអានជំពូកពេញលេញ ១ ធីម៉ូថេ 6