គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ធីម៉ូថេ 6:1-3 Khmer Standard Version (KHSV)

1. ចំពោះ​បង‌ប្អូន​ដែល​ជា​ទាសករ​ត្រូវ​គោរព​ម្ចាស់​របស់​ខ្លួន ទុក​ដូច​ជា​មនុស្ស​ដែល​សម​នឹង​ទទួល​កិត្តិយស​គ្រប់​យ៉ាង ដើម្បី​កុំ​ឲ្យ​នរណា​ម្នាក់​និយាយ​មួល​បង្កាច់​ព្រះ‌នាម​នៃ​ព្រះ‌ជាម្ចាស់ និង​មួល​បង្កាច់​សេចក្ដី​បង្រៀន​របស់​យើង​បាន​ឡើយ។

2. បង‌ប្អូន​ទាំង‌ឡាយ​ណា​មាន​ម្ចាស់​ជា​អ្នក​ជឿ មិន​ត្រូវ​ធ្វេស‌ប្រហែស​ក្នុង​ការ​គោរព​គាត់ ដោយ​យល់​ថា​គាត់​ជា​បង‌ប្អូន​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​បម្រើ​ម្ចាស់​ទាំង​នោះ​ឲ្យ​រឹត​តែ​ប្រសើរ​ឡើង​ថែម​ទៀត ដោយ​យល់​ថា អ្នក​ដែល​ទទួល​ការ​បម្រើ​ដ៏​ល្អ​នេះ គឺ​ជា​អ្នក​ជឿ និង​ជា​បង‌ប្អូន​ដ៏​ជា​ទី​ស្រឡាញ់។អ្នក​ត្រូវ​បង្រៀន និង​ដាស់‌តឿន​គេ​តាម​សេចក្ដី​ទាំង​នេះ។

3. ប្រសិន​បើ​មាន​នរណា​ម្នាក់​បង្រៀន​សេចក្ដី​ណា​ផ្សេង ហើយ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ព្រះ‌បន្ទូល​ដ៏​ត្រឹម​ត្រូវ​របស់​ព្រះ‌យេស៊ូ‌គ្រិស្ដ ជា​ព្រះ‌អម្ចាស់​នៃ​យើង និង​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​សេចក្ដី​បង្រៀន ស្រប​តាម​ការ​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់​ទេ​នោះ

សូមអានជំពូកពេញលេញ ១ ធីម៉ូថេ 6