គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ធីម៉ូថេ 5:1-5 Khmer Standard Version (KHSV)

1. កុំ​ស្ដី​បន្ទោស​មនុស្ស​ចាស់​តឹង‌រ៉ឹង​ពេក តែ​ត្រូវ​ទូន្មាន​គាត់​ទុក​ដូច​ជា​ឪពុក ត្រូវ​ទូន្មាន​ក្មេងៗ​ទុក​ដូច​ជា​ប្អូន

2. ទូន្មាន​ស្ត្រី​ចាស់ៗ​ទុក​ដូច​ជា​ម្ដាយ និង​ស្ត្រី​ក្មេងៗ​ទុក​ដូច​ជា​ប្អូន ដោយ​ចិត្ត​បរិសុទ្ធ​ទាំង​ស្រុង។

3. ត្រូវ​ជួយ​ស្ត្រី​មេ‌ម៉ាយណា​ដែល​គ្មាន​ទី​ពឹង។

4. ប្រសិន​បើ​ស្ត្រី​មេ‌ម៉ាយ​ណា​មាន​កូន ឬ​មាន​ចៅ ត្រូវ​ឲ្យ​កូន​ចៅ​ទាំង​នោះ​រៀន​បំពេញ​ករណីយ‌កិច្ច​របស់​ខ្លួន​ចំពោះ​ក្រុម​គ្រួសារ និង​ចេះ​សង​គុណ​ឪពុក‌ម្ដាយ ធ្វើ​ដូច្នេះ ទើប​បាន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់។

5. ចំពោះ​ស្ត្រី​មេ‌ម៉ាយ​ណា​ដែល​គ្មាន​ទី‌ពឹង រស់​នៅ​តែ​ម្នាក់​ឯង ស្ត្រី​មេ‌ម៉ាយ​នោះ​សង្ឃឹម​លើ​ព្រះ‌ជាម្ចាស់ ហើយ​ព្យាយាម​ទូល‌អង្វរ និង​អធិស្ឋាន*​ទាំង​យប់ ទាំង​ថ្ងៃ។

សូមអានជំពូកពេញលេញ ១ ធីម៉ូថេ 5