គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ធីម៉ូថេ 3:9-16 Khmer Standard Version (KHSV)

9. គាត់​ត្រូវ​កាន់​តាម​ជំនឿ ដែល​ព្រះ‌ជាម្ចាស់​បាន​សម្តែង​ឲ្យ​ស្គាល់ ដោយ​មន‌សិការ​បរិសុទ្ធ។

10. ត្រូវ​ល្បង​មើល​ចិត្ត​គេ​ជា​មុន​សិន ប្រសិន​បើ​មិន​ឃើញ​មាន​ទាស់​ត្រង់​ណា​ទេ​នោះ ទុក​ឲ្យ​គេ​បំពេញ​មុខ‌ងារ​ជា​អ្នក​ជំនួយ​ទៅ​ចុះ។

11. ចំពោះ​ស្ត្រីៗ​វិញ​ក៏​ដូច្នោះ​ដែរ ត្រូវ​តែ​មាន​កិរិយា​ថ្លៃ‌ថ្នូរ មិន​ចេះ​និយាយ​ដើម​គេ មិន​ស្រវឹង​ស្រា និង​មាន​ចិត្ត​ស្មោះ​ត្រង់​ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់។

12. អ្នក​ជំនួយ​ត្រូវ​មាន​ភរិយា​តែ​មួយ​ប៉ុណ្ណោះ ហើយ​ចេះ​មើល​ខុស​ត្រូវ​កូន​ចៅ និង​ក្រុម​គ្រួសារ​របស់​ខ្លួន​ឯង​ផ្ទាល់​ផង

13. ដ្បិត​បង‌ប្អូន​ណា​បំពេញ​មុខ‌ងារ​ជា​អ្នក​ជំនួយ​បាន​ល្អ នឹង​បាន​ទទួល​កិត្តិយស ព្រម​ទាំង​មាន​ចិត្ត​អង់‌អាច​មោះ‌មុត ដោយ​អាង​លើ​ជំនឿ​ក្នុង​អង្គ​ព្រះ‌គ្រិស្ដ‌យេស៊ូ។

14. ខ្ញុំ​សរសេរ​សំបុត្រ​នេះ ទាំង​សង្ឃឹម​ថា​នឹង​បាន​មក​ជួប​អ្នក​ក្នុង​ពេល​ឆាប់ៗ

15. ក៏​ប៉ុន្តែ បើ​ខ្ញុំ​ក្រ​មក​ដល់ សំបុត្រ​នេះ​នឹង​ជួយ​អ្នក​ឲ្យ​ដឹង​ថា ត្រូវ​ប្រព្រឹត្ត​យ៉ាង​ណាៗ ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ គឺ​ក្នុង​ក្រុម‌ជំនុំ*​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់។ ក្រុម‌ជំនុំ​នេះ​ជា​សសរ និង​ជា​គ្រឹះ​ទ្រ​ទ្រង់​សេចក្ដី​ពិត។

16. យើង​ត្រូវ​ទទួល​ស្គាល់​ថា គម្រោង‌ការ​ដ៏​លាក់​កំបាំង​នៃ​ការ​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់​នោះ​ធំ​ណាស់ គឺ​ថា:ព្រះ‌ជាម្ចាស់​បាន​បង្ហាញ​ឲ្យ​យើងស្គាល់​ព្រះ‌គ្រិស្ដ​ក្នុង​ឋានៈ​ជា​មនុស្សព្រះ‌ជាម្ចាស់​បាន​ប្រោស​ព្រះ‌អង្គ​ឲ្យ​សុចរិតដោយ​ព្រះ‌វិញ្ញាណពួក​ទេវតា​បាន​ឃើញ​ព្រះ‌អង្គគេ​ប្រកាស​អំពី​ព្រះ‌អង្គនៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​នានាគេ​បាន​ជឿ​លើ​ព្រះ‌គ្រិស្ដព្រះ‌ជាម្ចាស់​បាន​លើក​ព្រះ‌អង្គ​ឡើងឲ្យ​មាន​សិរី‌រុងរឿង។

សូមអានជំពូកពេញលេញ ១ ធីម៉ូថេ 3