គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ធីម៉ូថេ 1:4-14 Khmer Standard Version (KHSV)

4. ហើយ​ក៏​កុំ​ឲ្យ​ជាប់​ចិត្ត​ទៅ​លើ​រឿង​ព្រេង និង​ទៅ​លើ​បញ្ជី​វង្ស​ត្រកូល​ដ៏​វែង​អន្លាយ​នោះ​ដែរ។ រឿង​ទាំង​នេះ​បង្ក​ឲ្យ​តែ​មាន​ការ​ជជែក​វែក​ញែក ជា​ជាង​គិត​អំពី​គម្រោង‌ការ​របស់​ព្រះ‌ជាម្ចាស់​ដែល​យើង​ស្គាល់​តាម​ជំនឿ។

5. ហេតុ​ដែល​ខ្ញុំ​ឲ្យ​ហាម‌ប្រាម​ដូច្នេះ គឺ​ក្នុង​គោល​បំណង​ចង់​ឲ្យ​គេ​មាន​សេចក្ដី​ស្រឡាញ់​ផុស​ចេញ​ពី​ចិត្ត​បរិសុទ្ធ* ពី​មន‌សិការ​ជ្រះ‌ថ្លា និង​ពី​ជំនឿ​ឥត​ពុត‌ត្បុត។

6. អ្នក​ខ្លះ​បាន​ងាក​ចេញ​ពី​គោល‌ការណ៍​នេះ ហើយ​ក៏​ត្រូវ​វង្វេង​វង្វាន់ និយាយ​ពាក្យ​សម្ដី​ឥត​ខ្លឹម‌សារ

7. គេ​ចង់​តាំង​ខ្លួន​ជា​អ្នក​ប្រាជ្ញ​ខាង​វិន័យ* តែ​គេ​មិន​យល់​ទាំង​ពាក្យ​ដែល​ខ្លួន​និយាយ ទាំង​សេចក្ដី​ដែល​ខ្លួន​បញ្ជាក់​ថា​ពិត​នោះ​ផង។

8. យើង​ដឹង​ហើយ​ថា ក្រឹត្យ‌វិន័យ*​ល្អ​ប្រសើរ លុះ​ត្រា​តែ​យើង​ប្រើ​តាម​ក្បួន​ខ្នាត។

9. យើង​តោង​ដឹង​ទៀត​ថា ក្រឹត្យ‌វិន័យ​មិន​មែន​ចែង​ទុក សម្រាប់​មនុស្ស​សុចរិត*​ទេ គឺ​សម្រាប់​មនុស្ស​ដែល​គ្មាន​ក្រឹត្យ‌វិន័យ មនុស្ស​មិន​ស្ដាប់​បង្គាប់ មនុស្ស​មិន​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់ មនុស្ស​បាប ពួក​អ្នក​បំផ្លាញ និង​ប្រមាថ​ទី‌សក្ការៈ ពួក​អ្នក​សម្លាប់​ឪពុក‌ម្ដាយ សម្លាប់​គេ

10. ពួក​ប្រាស‌ចាក​សីលធម៌ ពួក​រួម​សង្វាស​នឹង​ភេទ​ដូច​គ្នា ពួក​ឈ្មួញ​មនុស្ស ពួក​កុហក ពួក​ស្បថ​បំពាន និង​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អ្វីៗ​ប្រឆាំង​នឹង​សេចក្ដី​ប្រៀន‌ប្រដៅ​ដ៏​ត្រឹម​ត្រូវ

11. ស្រប​តាម​ដំណឹង‌ល្អ​ស្ដី​អំពី​ព្រះ‌ជាម្ចាស់​ប្រកប​ដោយ​សិរី‌រុងរឿង និង​សុភមង្គល​ជា​ដំណឹង‌ល្អ ដែល​ព្រះ‌អង្គ​បាន​ផ្ញើ​ទុក​នឹង​ខ្ញុំ។

12. ខ្ញុំ​សូម​អរ​ព្រះ‌គុណ​ព្រះ‌គ្រិស្ដ‌យេស៊ូ ជា​អម្ចាស់​នៃ​យើង ដែល​បាន​ប្រទាន​កម្លាំង​មក​ខ្ញុំ ទ្រង់​បាន​រាប់​ខ្ញុំ​ជា​មនុស្ស​គួរ​ឲ្យ​ទុក​ចិត្ត ហើយ​តែង‌តាំង​ខ្ញុំ​ឲ្យ​បម្រើ​ព្រះ‌អង្គ។

13. ទោះ​បី​ពី​ដើម​ខ្ញុំ​ធ្លាប់​ប្រមាថ បៀត‌បៀន និង​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ​ក៏​ដោយ ក៏​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ដល់​ខ្ញុំ​ដែរ ព្រោះ​កាល​ណោះ ខ្ញុំ​គ្មាន​ជំនឿ ហើយ​មិន​យល់​កិច្ចការ​ដែល​ខ្ញុំ​ប្រព្រឹត្ត។

14. ប៉ុន្តែ ព្រះ‌គុណ​របស់​ព្រះ‌អម្ចាស់​នៃ​យើង​មាន​ច្រើន​ពន់​ប្រមាណ ទ្រង់​ប្រោស​ឲ្យ​ខ្ញុំ​មាន​ជំនឿ និង​មាន​សេចក្ដី​ស្រឡាញ់ ដោយ​រួម​ក្នុង​អង្គ​ព្រះ‌គ្រិស្ដ‌យេស៊ូ។

សូមអានជំពូកពេញលេញ ១ ធីម៉ូថេ 1