គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ថេស្សា‌ឡូនិក 5:16-24 Khmer Standard Version (KHSV)

16. ចូរ​មាន​អំណរ​សប្បាយ​ជា‌និច្ច

17. ចូរ​អធិស្ឋាន​ឥត​ឈប់​ឈរ

18. ចូរ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​គ្រប់​កាលៈ‌ទេសៈ​ទាំង​អស់ ដ្បិត​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​បង‌ប្អូន ដែល​រួម​ជា​មួយ​ព្រះ‌គ្រិស្ដ‌យេស៊ូ​ធ្វើ​ដូច្នេះ​ឯង។

19. កុំ​រារាំង​សកម្ម‌ភាព​របស់​ព្រះ‌វិញ្ញាណ​ឡើយ

20. កុំ​មើល‌ងាយ​ការ​ថ្លែង​ព្រះ‌បន្ទូល

21. ចូរ​ពិចារណា​មើល​គ្រប់​សេចក្ដី​ទាំង​អស់ ហើយ​ស្រង់​យក​នូវ​សេចក្ដី​ណា​ដែល​ល្អ។

22. ត្រូវ​ចៀស​ចេញ​ឲ្យ​ផុត​ពី​អំពើ​អាក្រក់​គ្រប់​បែប​យ៉ាង។

23. សូម​ព្រះ‌ជាម្ចាស់​ជា​ប្រភព​នៃ​សេចក្ដី​សុខ‌សាន្ត​ប្រោស​បង‌ប្អូន​ឲ្យ​បាន​វិសុទ្ធ*​ទាំង​ស្រុង។ សូម​ព្រះ‌អង្គ​ថែ‌រក្សា​ខ្លួន​បង‌ប្អូន​ទាំង​មូល ទាំង​វិញ្ញាណ ទាំង​ព្រលឹង ទាំង​រូប​កាយ​ឲ្យ​បាន​ស្អាត​ឥត​សៅ‌ហ្មង នៅ​ថ្ងៃ​ព្រះ‌យេស៊ូ‌គ្រិស្ដ​ជា​អម្ចាស់​នៃ​យើង​យាង​មក។

24. ព្រះ‌អង្គ​ដែល​បាន​ត្រាស់​ហៅ​បង‌ប្អូន​មក ទ្រង់​មាន​ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់ ព្រះ‌អង្គ​នឹង​សម្រេច​ការ​នេះ​ជា​ពុំ‌ខាន។

សូមអានជំពូកពេញលេញ ១ ថេស្សា‌ឡូនិក 5