គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ថេស្សា‌ឡូនិក 5:14-18 Khmer Standard Version (KHSV)

14. បង‌ប្អូន​អើយ យើង​សូម​ដាស់‌តឿន​បង‌ប្អូន​ថា ចូរ​ព្រមាន​អស់​អ្នក​ដែល​រស់​គ្មាន​សណ្ដាប់‌ធ្នាប់ ចូរ​សម្រាល​ទុក្ខ​អស់​អ្នក​ដែល​បាក់​ទឹក​ចិត្ត ជួយ​ទ្រ‌ទ្រង់​អស់​អ្នក​ទន់​ខ្សោយ និង​មាន​ចិត្ត​អត់‌ធ្មត់ ចំពោះ​មនុស្ស​ទួទៅ​ផង។

15. ចូរ​ប្រយ័ត្ន កុំ​ឲ្យ​នរណា​ម្នាក់​ប្រព្រឹត្ត​អំពើ​អាក្រក់​តប​នឹង​អំពើ​អាក្រក់​ឡើយ តែ​ត្រូវ​សង្វាត​ធ្វើ​អំពើ​ល្អ​ជា‌និច្ច គឺ​ធ្វើ​ចំពោះ​បង‌ប្អូន​គ្នា​ឯង និង​ចំពោះ​មនុស្ស​ទួទៅ។

16. ចូរ​មាន​អំណរ​សប្បាយ​ជា‌និច្ច

17. ចូរ​អធិស្ឋាន​ឥត​ឈប់​ឈរ

18. ចូរ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​គ្រប់​កាលៈ‌ទេសៈ​ទាំង​អស់ ដ្បិត​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​បង‌ប្អូន ដែល​រួម​ជា​មួយ​ព្រះ‌គ្រិស្ដ‌យេស៊ូ​ធ្វើ​ដូច្នេះ​ឯង។

សូមអានជំពូកពេញលេញ ១ ថេស្សា‌ឡូនិក 5