គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ថេស្សា‌ឡូនិក 3:8-13 Khmer Standard Version (KHSV)

8. ដោយ​បង‌ប្អូន​ស្ថិត​នៅ​ខ្ជាប់ខ្ជួន​ជា​មួយ​ព្រះ‌អម្ចាស់​ដូច្នេះ យើង​ក៏​ដូច​ជា​មាន​ជីវិត​រស់​វិញ​ដែរ។

9. យើង​ពុំ​ដឹង​ជា​រក​ពាក្យ​អ្វី​មក​ថ្លែង អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​អំពី​បង‌ប្អូន​នោះ​ឡើយ ព្រោះ​តែ​បង‌ប្អូន​ធ្វើ​ឲ្យ​យើង​មាន​អំណរ​រីក‌រាយ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់​របស់​យើង។

10. ទាំង​យប់ ទាំង​ថ្ងៃ យើង​ទទូច​សូម​ព្រះ‌អង្គ​មេត្តា​ប្រោស​ឲ្យ​បាន​ឃើញ​មុខ​បង‌ប្អូន ព្រម​ទាំង​ប្រទាន​ឲ្យ​ជំនឿ​របស់​បង‌ប្អូន​បាន​គ្រប់​លក្ខណៈ កុំ​បី​មាន​ចន្លោះ​ត្រង់​ណា​ឡើយ។

11. សូម​ព្រះ‌ជាម្ចាស់​ផ្ទាល់ ជា​ព្រះ‌បិតា​របស់​យើង និង​ព្រះ‌យេស៊ូ​ជា​អម្ចាស់​នៃ​យើង ទ្រង់​រៀប‌ចំ​ផ្លូវ​ឲ្យ​យើង​មក​រក​បង‌ប្អូន។

12. សូម​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​បង‌ប្អូន​មាន​សេចក្ដី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក និង​ស្រឡាញ់​មនុស្ស​ទាំង​អស់ កាន់​តែ​ខ្លាំង​ឡើងៗ​ជា​អនេក ដូច​យើង​បាន​ស្រឡាញ់​បង‌ប្អូន​ដែរ។

13. សូម​ព្រះ‌អង្គ​ប្រទាន​ឲ្យ​ចិត្ត​គំនិត​របស់​បង‌ប្អូន​មាន​ជំហរ​រឹង‌ប៉ឹង ឲ្យ​បង‌ប្អូន​បាន​វិសុទ្ធ​ឥត​ខ្ចោះ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌បិតា​របស់​យើង ក្នុង​ពេល​ព្រះ‌យេស៊ូ​ជា​អម្ចាស់​នៃ​យើង​យាង​មក ជា​មួយ​ប្រជា‌ជន​ដ៏‌វិសុទ្ធ​ទាំង​អស់​របស់​ព្រះ‌អង្គ!

សូមអានជំពូកពេញលេញ ១ ថេស្សា‌ឡូនិក 3