គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ កូរិន‌ថូស 8:10-13 Khmer Standard Version (KHSV)

10. បង‌ប្អូន​ជា​អ្នក​ចេះ​ដឹង​អើយ ប្រសិន​បើ​នរណា​ម្នាក់​ដែល​មាន​មន‌សិការ​ទន់​ខ្សោយ ឃើញ​បង‌ប្អូន​អង្គុយ​បរិភោគ​ក្នុង​វិហារ​របស់​ព្រះ‌ក្លែង‌ក្លាយ នោះ​គេ​មុខ​ជា​យល់​ឃើញ​ថា ខ្លួន​អាច​បរិភោគ​សាច់​ដែល​បាន​សែន​ព្រះ‌ក្លែង‌ក្លាយ​ជា​មិន​ខាន។

11. ព្រះ‌គ្រិស្ដ​បាន​សោយ​ទិវង្គត ដើម្បី​សង្គ្រោះ​អ្នក​ទន់​ខ្សោយ​នោះ ប៉ុន្តែ ការ​ចេះ​ដឹង​របស់​បង‌ប្អូន បែរ​ជា​នាំ​គេ​ឲ្យ​វិនាស​អន្តរាយ​ទៅ​វិញ!

12. ដោយ​បង‌ប្អូន​ប្រព្រឹត្ត​អំពើ​បាប​បែប​នេះ​ចំពោះ​បង‌ប្អូន​ឯ​ទៀតៗ និង​ធ្វើ​ឲ្យ​មន‌សិការ​របស់​គេ​កាន់​តែ​អាប់​ឱន​ថែម​ទៀត នោះ​បង‌ប្អូន​ក៏​ដូច​ជា​បាន​ប្រព្រឹត្ត​អំពើ​បាប​ចំពោះ​ព្រះ‌គ្រិស្ដ​ផ្ទាល់​ដែរ។

13. ហេតុ​នេះ ប្រសិន​បើ​ចំណី​អាហារ​ណា​មួយ​ធ្វើ​ឲ្យ​បង‌ប្អូន​របស់​ខ្ញុំ​ធ្លាក់​ក្នុង​អំពើ​បាប ខ្ញុំ​នឹង​មិន​បរិភោគ​សាច់​ទៀត​ជា​ដាច់​ខាត ដើម្បី​កុំ​ឲ្យ​បង‌ប្អូន​ខ្ញុំ​រវាត​ចិត្ត​បាត់​ជំនឿ។

សូមអានជំពូកពេញលេញ ១ កូរិន‌ថូស 8