គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ កូរិន‌ថូស 7:36-40 Khmer Standard Version (KHSV)

36. ប្រសិន​បើ​មាន​អ្នក​ណា​ម្នាក់​យល់​ឃើញ​ថា បើ​មិន​រៀប‌ការ​ជា​មួយ​គូ​ដណ្ដឹង​របស់​ខ្លួន​ទេ នឹង​នាំ​ឲ្យ​បាក់​មុខ ហើយ​បើ​ចិត្ត​របស់​គេ​ឆាប‌ឆួល​ចង់​យក​នាង ត្រូវ​ធ្វើ​តាម​ចិត្ត​ខ្លួន​នឹក​ឃើញ​ទៅ​ចុះ គឺ​រៀប‌ការ​ជា​មួយ​នាង​ទៅ គ្មាន​បាប​អ្វី​ទេ។

37. រីឯ​អ្នក​ដែល​ប្ដេជ្ញា​ចិត្ត​យ៉ាង​ម៉ឺង​ម៉ាត់ ដោយ​គ្មាន​នរណា​បង្ខំ គឺ​យល់​ឃើញ​ថា អាច​ទប់​ចិត្ត​បាន ហើយ​សម្រេច​ចិត្ត​ថា​នឹង​មិន​ប៉ះ‌ពាល់​គូ​ដណ្ដឹង​របស់​ខ្លួន​ទេ​នោះ គាត់​ធ្វើ​ត្រឹម​ត្រូវ​ហើយ។

38. ដូច្នេះ អ្នក​ណា​រៀប‌ការ​ជា​មួយ​គូ​ដណ្ដឹង​របស់​ខ្លួន ប្រសើរ​ហើយ រីឯ​អ្នក​ដែល​មិន​រៀប‌ការ​វិញ ក៏​រឹត​តែ​ប្រសើរ​ថែម​ទៀត។

39. ភរិយា​ត្រូវ​នៅ​ជាប់​នឹង​ប្ដី​ជា‌និច្ច ដរាប​ណា​ប្ដី​នៅ​រស់ តែ​បើ​ប្ដី​ស្លាប់ នាង​មាន​សេរី‌ភាព​នឹង​រៀប‌ការ​ជា​មួយ​នរណា​ក៏​បាន ស្រេច​តែ​ចិត្ត​នាង ឲ្យ​តែ​រៀប‌ការ​ជា​មួយ​អ្នក​ជឿ​ព្រះ‌អម្ចាស់​ដូច​គ្នា។

40. ក៏​ប៉ុន្តែ តាម​យោបល់​ខ្ញុំ ប្រសិន​បើ​នាង​មិន​យក​ប្ដី​ទៀត​ទេ​នោះ នាង​នឹង​បាន​សប្បាយ​ជាង។ ខ្ញុំ​និយាយ​ដូច្នេះ ព្រោះ​ខ្ញុំ​យល់​ថា ខ្ញុំ​ក៏​មាន​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​គង់​ជា​មួយ​ដែរ។

សូមអានជំពូកពេញលេញ ១ កូរិន‌ថូស 7