គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ កូរិន‌ថូស 7:24-30 Khmer Standard Version (KHSV)

24. បង‌ប្អូន​អើយ កាល​ព្រះ‌ជាម្ចាស់​ត្រាស់​ហៅ​បង‌ប្អូន បើ​បង‌ប្អូន​មាន​ភាព​យ៉ាង​ណា ចូរ​ម្នាក់ៗ​ស្ថិត​ក្នុង​ភាព​នោះ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ​ត​ទៅ​មុខ​ទៀត​ទៅ។

25. រីឯ​អ្នក​ដែល​មិន​ទាន់​មាន​គូ‌ស្រករ ខ្ញុំ​ពុំ​បាន​ទទួល​បញ្ជា​អ្វី​ពី​ព្រះ‌អម្ចាស់​ទេ ក៏​ប៉ុន្តែ ខ្ញុំ​សូម​ជូន​យោបល់ ក្នុង​នាម​ខ្ញុំ​ជា​មនុស្ស​គួរ​ឲ្យ​ទុក​ចិត្ត ព្រោះ​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ចំពោះ​រូប​ខ្ញុំ។

26. ខ្ញុំ​យល់​ឃើញ​ថា បើ​គ្មាន​គូ‌ស្រករ​ដូច្នេះ​ប្រសើរ​ហើយ គឺ​យោង​តាម​សភាព‌ការណ៍​ដ៏​តឹង‌តែង​សព្វ​ថ្ងៃ​នេះ បើ​មនុស្ស​មាន​ភាព​ដូច្នេះ​ប្រសើរ​មែន។

27. បើ​បង‌ប្អូន​មាន​ប្រពន្ធ​ហើយ កុំ​លែង​នាង​ឲ្យ​សោះ! បើ​បង‌ប្អូន​មិន​ទាន់​មាន​ប្រពន្ធ មិន​បាច់​រក​ប្រពន្ធ​ទេ។

28. បើ​បង‌ប្អូន​រៀប‌ការ មិន​មែន​មាន​ន័យ​ថា បង‌ប្អូន​ប្រព្រឹត្ត​អំពើ​បាប​ឡើយ ហើយ​បើ​ស្ត្រី​ក្រមុំ​ម្នាក់​រៀប‌ការ នោះ​នាង​ក៏​គ្មាន​បាប​អ្វី​ដែរ ប៉ុន្តែ អ្នក​ដែល​មាន​គូ‌ស្រករ​ទាំង​នោះ នឹង​ជួប​ប្រទះ​ការ​លំបាក​ផ្សេងៗ​ក្នុង​ជីវិត​មិន​ខាន។ ខ្ញុំ​ចង់​ឲ្យ​បង‌ប្អូន​ចៀស​ផុត​ពី​ការ​លំបាក​ទាំង​នោះ។

29. បង‌ប្អូន​អើយ ខ្ញុំ​សូម​ជម្រាប​បង‌ប្អូន​ថា ពេល​វេលា​កាន់​តែ​កៀក​ណាស់​ហើយ។ ពី​ពេល​នេះ​ទៅ​មុខ អស់​អ្នក​ដែល​មាន​ប្រពន្ធ​ហើយ ត្រូវ​កាន់​ចិត្ត​ដូច​ជា​គ្មាន​ប្រពន្ធ

30. អស់​អ្នក​ដែល​យំ​សោក ដូច​ជា​មិន​យំ​សោក អស់​អ្នក​ដែល​អរ​សប្បាយ ដូច​ជា​មិន​អរ​សប្បាយ អស់​អ្នក​ដែល​ទិញ ដូច​ជា​មិន​មែន​ម្ចាស់​ទ្រព្យ

សូមអានជំពូកពេញលេញ ១ កូរិន‌ថូស 7