គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ កូរិន‌ថូស 5:8-13 Khmer Standard Version (KHSV)

8. ហេតុ​នេះ យើង​ត្រូវ​ធ្វើ​ពិធី​បុណ្យ​ចម្លង ដោយ​មិន​ប្រើ​នំប៉័ង​ដែល​មាន​មេ​ម្សៅ​ចាស់ ឬ​មេ​នៃ​អំពើ​អាក្រក់ និង​អំពើ​ថោក​ទាប​នោះ​ឡើយ គឺ​យើង​ប្រើ​នំប៉័ង​ឥត​មេ​ជា​សញ្ញា​នៃ​ចិត្ត​បរិសុទ្ធ និង​ចិត្ត​ស្មោះ​ត្រង់​របស់​យើង។

9. ក្នុង​សំបុត្រ​របស់​ខ្ញុំ ខ្ញុំ​បាន​សរសេរ​មក​ជម្រាប​បង‌ប្អូន​ថា កុំ​ទាក់ទង​នឹង​អ្នក​ដែល​ប្រព្រឹត្ត​កាម‌គុណ​ថោក​ទាប ឲ្យ​សោះ។

10. ខ្ញុំ​និយាយ​ដូច្នេះ​មិន​មែន​សំដៅ​ទៅ​លើ​អ្នក​ដែល​ប្រព្រឹត្ត​កាម‌គុណ​ថោក​ទាប​ទួទៅ​ក្នុង​លោក​នេះ ឬ​សំដៅ​ទៅ​លើ​អ្នក​លោភ‌លន់​ចង់​បាន​ទ្រព្យ​គេ អ្នក​ប្លន់​យក​ទ្រព្យ​គេ ឬ​អ្នក​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ​នោះ​ឡើយ បើ​ដូច្នេះ​មាន​តែ​ចាក​ចេញ​ពី​លោក​នេះ!

11. ខ្ញុំ​សរសេរ​មក​បង‌ប្អូន ដើម្បី​កុំ​ឲ្យ​បង‌ប្អូន​ទាក់ទង​នឹង​អស់​អ្នក​ដែល​មាន​ឈ្មោះ​ថា​ជា​គ្រិស្ដ‌បរិស័ទ ហើយ​បែរ​ជា​ប្រព្រឹត្ត​កាម‌គុណ​ថោក​ទាប មាន​ចិត្ត​លោភ‌លន់​ចង់​បាន​ទ្រព្យ​គេ ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ ជេរ​ប្រមាថ​គេ ប្រមឹក ឬ​ប្លន់​យក​ទ្រព្យ​គេ។ មួយ​វិញ​ទៀត សូម​កុំ​បរិភោគ​រួម​ជា​មួយ​ជន​ប្រភេទ​នេះ​ឡើយ។

12. ខ្ញុំ​មិន​វិនិច្ឆ័យ​ទោស​អស់​អ្នក​ដែល​នៅ​ខាង​ក្រៅ​ក្រុម‌ជំនុំ​ទេ ព្រោះ​មិន​មែន​ជា​នាទី​របស់​ខ្ញុំ។ ម្ដេច​ក៏​បង‌ប្អូន​មិន​វិនិច្ឆ័យ​ទោស​អស់​អ្នក​ដែល​នៅ​ខាង​ក្នុង!

13. ចំពោះ​អ្នក​ដែល​នៅ​ខាង​ក្រៅ ព្រះ‌ជាម្ចាស់​នឹង​វិនិច្ឆ័យ​ទោស​គេ រីឯ​បង‌ប្អូន​វិញ «ត្រូវ​ដក​មនុស្ស​អាក្រក់​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា​ទៅ»។

សូមអានជំពូកពេញលេញ ១ កូរិន‌ថូស 5