គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ កូរិន‌ថូស 5:6-10 Khmer Standard Version (KHSV)

6. បង‌ប្អូន​មិន​គួរ​អួត​ខ្លួន​សោះ​ឡើយ! បង‌ប្អូន​មិន​ជ្រាប​ទេ​ឬ “មេ​តែ​បន្តិច​អាច​ធ្វើ​ឲ្យ​ម្សៅ​ទាំង​មូល​ដោរ​ឡើង​បាន!”។

7. សូម​បង‌ប្អូន​ជម្រះ​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ*​ផុត​ពី​មេ​ម្សៅ​ចាស់​នោះ​ទៅ ដើម្បី​ឲ្យ​បង‌ប្អូន​បាន​ទៅ​ជា​ម្សៅ​ថ្មី ដែល​គ្មាន​មេ ដ្បិត​គេ​បាន​សម្លាប់​ព្រះ‌គ្រិស្ដ​ធ្វើ​ជា​យញ្ញ‌បូជា​របស់​យើង ក្នុង​ឱកាស​បុណ្យ​ចម្លង* រួច​ស្រេច​ទៅ​ហើយ។

8. ហេតុ​នេះ យើង​ត្រូវ​ធ្វើ​ពិធី​បុណ្យ​ចម្លង ដោយ​មិន​ប្រើ​នំប៉័ង​ដែល​មាន​មេ​ម្សៅ​ចាស់ ឬ​មេ​នៃ​អំពើ​អាក្រក់ និង​អំពើ​ថោក​ទាប​នោះ​ឡើយ គឺ​យើង​ប្រើ​នំប៉័ង​ឥត​មេ​ជា​សញ្ញា​នៃ​ចិត្ត​បរិសុទ្ធ និង​ចិត្ត​ស្មោះ​ត្រង់​របស់​យើង។

9. ក្នុង​សំបុត្រ​របស់​ខ្ញុំ ខ្ញុំ​បាន​សរសេរ​មក​ជម្រាប​បង‌ប្អូន​ថា កុំ​ទាក់ទង​នឹង​អ្នក​ដែល​ប្រព្រឹត្ត​កាម‌គុណ​ថោក​ទាប ឲ្យ​សោះ។

10. ខ្ញុំ​និយាយ​ដូច្នេះ​មិន​មែន​សំដៅ​ទៅ​លើ​អ្នក​ដែល​ប្រព្រឹត្ត​កាម‌គុណ​ថោក​ទាប​ទួទៅ​ក្នុង​លោក​នេះ ឬ​សំដៅ​ទៅ​លើ​អ្នក​លោភ‌លន់​ចង់​បាន​ទ្រព្យ​គេ អ្នក​ប្លន់​យក​ទ្រព្យ​គេ ឬ​អ្នក​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ​នោះ​ឡើយ បើ​ដូច្នេះ​មាន​តែ​ចាក​ចេញ​ពី​លោក​នេះ!

សូមអានជំពូកពេញលេញ ១ កូរិន‌ថូស 5