គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ កូរិន‌ថូស 5:2-5 Khmer Standard Version (KHSV)

2. ប៉ុណ្ណឹង​ហើយ បង‌ប្អូន​នៅ​តែ​អួត​បំប៉ោង​ទៀត! ម្ដេច​ក៏​បង‌ប្អូន​មិន​នាំ​គ្នា​កាន់​ទុក្ខ ដក​ជន​ដែល​ប្រព្រឹត្ត​អំពើ​ថោក​ទាប​នោះ ចេញ​ពី​ចំណោម​បង‌ប្អូន​ទៅ!។

3. ចំពោះ​ខ្ញុំ​ផ្ទាល់ ថ្វី‌ដ្បិត​តែ​រូប​កាយ​ខ្ញុំ​មិន​នៅ​ជា​មួយ​បង‌ប្អូន តែ​វិញ្ញាណ​ខ្ញុំ​នៅ​ជា​មួយ​បង‌ប្អូន​ជា‌និច្ច ហើយ​ខ្ញុំ​ក៏​បាន​ដាក់​ទោស​ជន​ដែល​ប្រព្រឹត្ត​អំពើ​បែប​នេះ​រួច​ស្រេច​ទៅ​ហើយ គឺ​ដូច​ជា​ខ្ញុំ​នៅ​ជា​មួយ​បង‌ប្អូន​ដែរ។

4. ពេល​បង‌ប្អូន​រួម​ប្រជុំ​គ្នា​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់‌យេស៊ូ វិញ្ញាណ​ខ្ញុំ​ក៏​នៅ​ជា​មួយ ហើយ​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ​ក៏​ស្ថិត​នៅ​ជា​មួយ​ដែរ

5. ត្រូវ​តែ​បញ្ជូន​មនុស្ស​បែប​នេះ​ទៅ​មារ*​សាតាំង ដើម្បី​ឲ្យ​រូប​កាយ​របស់​គាត់​វិនាស តែ​វិញ្ញាណ​របស់​គាត់​នឹង​ទទួល​ការ​សង្គ្រោះ​នៅ​ថ្ងៃ​ព្រះ‌អម្ចាស់​យាង​មក។

សូមអានជំពូកពេញលេញ ១ កូរិន‌ថូស 5