គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ កូរិន‌ថូស 4:17-21 Khmer Standard Version (KHSV)

17. ក្នុង​ករណី​នេះ ខ្ញុំ​បាន​ចាត់​លោក​ធីម៉ូថេ ជា​កូន​ដ៏​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ ដែល​ស្មោះ​ត្រង់​នឹង​ព្រះ‌អម្ចាស់​ឲ្យ​មក​រក​បង‌ប្អូន។ គាត់​នឹង​រំឭក​បង‌ប្អូន អំពី​របៀប​រស់​នៅ​ស្រប​តាម​មាគ៌ា​របស់​ព្រះ‌គ្រិស្ដ ដូច​ខ្ញុំ​តែង​ប្រៀន‌ប្រដៅ​ក្រុម‌ជំនុំ​ទាំង​អស់​នៅ​គ្រប់​ទី​កន្លែង​ស្រាប់។

18. អ្នក​ខ្លះ​នឹក​ស្មាន​ថា ខ្ញុំ​នឹង​មិន​មក​រក​បង‌ប្អូន​ទេ គេ​ក៏​នាំ​គ្នា​អួត‌បំប៉ោង។

19. ប្រសិន​បើ​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ ខ្ញុំ​នឹង​មក​រក​បង‌ប្អូន​ក្នុង​ពេល​ឆាប់ៗ។ ពេល​នោះ ខ្ញុំ​មុខ​ជា​ឃើញ​កិច្ចការ​ដែល​អ្នក​អួត​ទាំង​នោះ​ប្រព្រឹត្ត​ផ្ទាល់​នឹង​ភ្នែក​តែ​ម្ដង គឺ​មិន​ត្រឹម​តែ​ឮ​ពាក្យ​សម្ដី​របស់​គេ​ប៉ុណ្ណោះ​ទេ

20. ដ្បិត​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់​មិន​មែន​ស្ថិត​នៅ​លើ​ពាក្យ​សម្ដី​ទេ គឺ​ស្ថិត​នៅ​លើ​ការ​ប្រព្រឹត្ត​វិញ។

21. តើ​បង‌ប្អូន​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី? ឲ្យ​ខ្ញុំ​មក​រក​បង‌ប្អូន ដោយ​យក​រំពាត់​មក​ជា​មួយ ឬ​ក៏​ចង់​ឲ្យ​យក​សេចក្ដី​ស្រឡាញ់ និង​ចិត្ត​ស្លូត​បូត​មក​ជា​មួយ?

សូមអានជំពូកពេញលេញ ១ កូរិន‌ថូស 4