គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ កូរិន‌ថូស 16:6-10 Khmer Standard Version (KHSV)

6. ប្រហែល​ជា​ខ្ញុំ​នឹង​ស្នាក់​នៅ​ជា​មួយ​បង‌ប្អូន ឬ​ត្រូវ​នៅ​ជា​មួយ​បង‌ប្អូន​ក្នុង​រដូវ​រងា​នេះ​ផង ដើម្បី​ឲ្យ​បង‌ប្អូន​ជួយ​ខ្ញុំ​ក្នុង​ការ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។

7. លើក​នេះ ខ្ញុំ​មិន​ចង់​មក​ជួប​បង‌ប្អូន ដោយ​គ្រាន់​តែ​ឆៀង​ចូល​មួយ‌ភ្លែត​នោះ​ទេ ប្រសិន​បើ​ព្រះ‌អម្ចាស់​អនុញ្ញាត​ឲ្យ ខ្ញុំ​សង្ឃឹម​ថា​នឹង​ស្នាក់​នៅ​ជា​មួយ​បង‌ប្អូន​បាន​យូរ​ក្រែល​បន្តិច។

8. ក៏​ប៉ុន្តែ ខ្ញុំ​ត្រូវ​ស្នាក់​នៅ​ក្រុង​អេភេសូ​នេះ រហូត​ដល់​បុណ្យ​ថ្ងៃ​ទី​ហា‌សិប

9. ដ្បិត​ទ្វារ​បើក​ចំហយ៉ាង​ធំ សម្រាប់​ឲ្យ​ខ្ញុំ​បំពេញ​កិច្ចការ​នៅ​ទី​នោះ ទោះ​បី​មាន​អ្នក​ប្រឆាំង​ច្រើន​យ៉ាង​ណា​ក៏​ដោយ។

10. ប្រសិន​បើ​លោក​ធីម៉ូថេ​មក​ដល់ សូម​បង‌ប្អូន​រាក់‌ទាក់​ទទួល​គាត់ កុំ​ឲ្យ​គាត់​ព្រួយ​បារម្ភ​ក្នុង​ចំណោម​បង‌ប្អូន ដ្បិត​គាត់​ធ្វើ​ការ​បម្រើ​ព្រះ‌អម្ចាស់​ដូច​ខ្ញុំ​ដែរ។

សូមអានជំពូកពេញលេញ ១ កូរិន‌ថូស 16