គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ កូរិន‌ថូស 11:4-9 Khmer Standard Version (KHSV)

4. បុរស​ណា​អធិស្ឋាន* ឬ​ថ្លែង​ព្រះ‌បន្ទូល ទាំង​មាន​ពាក់​អ្វី​ពី​លើ​ក្បាល បុរស​នោះ​បន្ថោក​ព្រះ‌គ្រិស្ដ។

5. ផ្ទុយ​ទៅ​វិញ ស្ត្រី​ណា​អធិស្ឋាន ឬ​ថ្លែង​ព្រះ‌បន្ទូល ដោយ​មិន​ទទូរ​ស្បៃ​ពី​លើ​ក្បាល​ទេ ស្ត្រី​នោះ​បន្ថោក​ប្ដី​របស់​ខ្លួន ធ្វើ​យ៉ាង​នេះ ប្រៀប​បី​ដូច​ជា​នាង​កោរ​សក់​ដែរ។

6. បើ​ស្ត្រី​ណា​មិន​ទទូរ​ស្បៃ​ពី​លើ​ក្បាល​ទេ ឲ្យ​នាង​កោរ​សក់​តែ​ម្ដង​ទៅ! ប៉ុន្តែ បើ​ការ​កាត់​សក់ ឬ​កោរ​សក់​នាំ​ឲ្យ​ស្ត្រីៗ​អាម៉ាស់​មុខ​ដូច្នេះ នាង​ត្រូវ​តែ​ទទូរ​ស្បៃ។

7. ប្រុសៗ​មិន​ត្រូវ​ទទូរ​ស្បៃ​ពី​លើ​ក្បាល​ឡើយ ព្រោះ​ខ្លួន​ជា​តំណាង​ព្រះ‌ជាម្ចាស់ និង​សម្តែង​សិរី‌រុងរឿង​របស់​ព្រះ‌អង្គ​ឲ្យ​គេ​ឃើញ។ រីឯ​ស្ត្រី​វិញ នាង​សម្តែង​សិរី‌រុងរឿង​របស់​ប្ដី​ឲ្យ​គេ​ឃើញ

8. ដ្បិត​បុរស​ដើម​ដំបូង​មិន​បាន​កើត​ចេញ​ពី​ស្ត្រី​ឡើយ គឺ​ស្ត្រី​ទេ​តើ​ដែល​កើត​ចេញ​ពី​បុរស

9. ហើយ​ព្រះ‌ជាម្ចាស់​ពុំ​បាន​បង្កើត​បុរស​មក​សម្រាប់​ស្ត្រី​ទេ គឺ​ព្រះ‌អង្គ​បង្កើត​ស្ត្រី​សម្រាប់​បុរស​វិញ។

សូមអានជំពូកពេញលេញ ១ កូរិន‌ថូស 11