គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេភេសូ 4:18-22 Khmer Standard Version (KHSV)

18. គំនិត​អ្នក​ទាំង​នោះ​ងងឹត​សូន្យ‌សុង គេ​នៅ​ឆ្ងាយ​ពី​ព្រះ‌ជន្ម​របស់​ព្រះ‌ជាម្ចាស់ ព្រោះ​គេ​មិន​ស្គាល់​ព្រះ‌អង្គ ហើយ​មាន​ចិត្ត​រឹង‌រូស​ទៀត​ផង។

19. ដោយ​ពួក​គេ​លែង​ដឹង​ខុស​ត្រូវ គេ​នាំ​គ្នា​ប្រាស‌ចាក​សីលធម៌ បណ្ដោយ​ខ្លួន​ទៅ​ប្រព្រឹត្ត​អំពើ​អបាយ‌មុខ​គ្រប់​យ៉ាង តាម​តែ​ចិត្ត​លោភ‌លន់​របស់​គេ។

20. រីឯ​បង‌ប្អូន​វិញ បង‌ប្អូន​ពុំ​បាន​ទទួល​ការ‌អប់រំ​អំពី​ព្រះ‌គ្រិស្ដ​របៀប​នេះ​ទេ។

21. ប្រសិន​បើ​បង‌ប្អូន​បាន​ឮ​គេ​និយាយ​អំពី​ព្រះ‌យេស៊ូ ហើយ​ប្រសិន​បើ​បង‌ប្អូន​បាន​ទទួល​ការ‌អប់រំ​អំពី​ព្រះ‌អង្គ ស្រប​តាម​សេចក្ដី​ពិត​ដែល​មក​ពី​ព្រះ‌អង្គ​មែន

22. បង‌ប្អូន​ត្រូវ​តែ​លះ‌បង់​កិរិយា​មារយាទ ដែល​បង‌ប្អូន​ធ្លាប់​កាន់​ពី​ដើម គឺ​ត្រូវ​ដោះ​ជីវិត​ចាស់​ដែល​កំពុង​តែ​វិនាស តាម​ការ​លោភ‌លន់​បញ្ឆោត​ចិត្ត​នេះ​ចោល​ទៅ។

សូមអានជំពូកពេញលេញ អេភេសូ 4