គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ហេប្រឺ 9:2-9 Khmer Standard Version (KHSV)

2. ព្រោះ​គេ​បាន​ដំឡើង​ព្រះ‌ពន្លា*​មួយ ហើយ​គេ​ហៅ​ផ្នែក​ខាង​មុខ​ថា“ទី‌សក្ការៈ” នៅ​ទី​នោះ​មាន​ដាក់​ជើង​ចង្កៀង តុ និង​នំប៉័ង​តង្វាយ។

3. បន្ទាប់​មក ខាង​ក្រោយ​វាំងនន​ទី​ពីរ មាន​ព្រះ‌ពន្លា​មួយ​ទៀត​ហៅ​ថា “ទី‌សក្ការៈ​បំផុត”។

4. នៅ​ទី​នោះ មាន​ភាជន៍​មួយ​ធ្វើ​ពី​មាស​សម្រាប់​ដុត​គ្រឿង​ក្រអូប និង​មាន​ហិប*​នៃ​សម្ពន្ធ‌មេត្រី ស្រោប​មាស​ជុំ‌វិញ ហើយ​ក្នុង​ហិប​នោះ មាន​ពាន​មាស​មួយ​ដែល​គេ​ដាក់​នំ​ម៉ាណា មាន​ដំបង​របស់​លោក​អើរ៉ុន​ដែល​មាន​ផ្កា​រីក​ចេញ​មក និង​មាន​បន្ទះ​ថ្ម​នៃ​សម្ពន្ធ‌មេត្រី​ផង។

5. នៅ​ពី​លើ​ហិប​នៃ​សម្ពន្ធ‌មេត្រី មាន​រូប​ចេរូប៊ីន* ត្រដាង​ស្លាប​បាំង​ពី​លើ​កន្លែង​ថ្វាយ​ឈាម​សុំ​ឲ្យ​រួច​ពី​បាប* រូប​នោះ​បង្ហាញ​ពី​វត្ត‌មាន​របស់​ព្រះ‌ជាម្ចាស់។ ប៉ុន្តែ យើង​មិន​បាច់​រៀប​រាប់​ឲ្យ​បាន​ល្អិត‌ល្អន់ នៅ​ពេល​នេះ​ទេ។

6. អ្វីៗ​ទាំង​អស់​រៀប​រយ​ដូច្នេះ​ហើយ ក្រុម​បូជា‌ចារ្យ​ក៏​នាំ​គ្នា​ចូល​ទៅ​គោរព​បម្រើ​នៅ​ផ្នែក​ខាង​មុខ​នៃ​ព្រះ‌ពន្លា​នោះ​ជា​ប្រក្រតី។

7. រីឯ​ព្រះ‌ពន្លា​ខាង​ក្នុង​វិញ មាន​តែ​លោក​មហា​បូជា‌ចារ្យ​ប៉ុណ្ណោះ ដែល​ចូល​ទៅ​បាន មួយ​ឆ្នាំ​ម្ដង។ លោក​ត្រូវ​តែ​យក​ឈាម​សត្វ​ចូល​ទៅ​ថ្វាយ​ព្រះ‌ជាម្ចាស់ ដើម្បី​លាង​កំហុស​របស់​ខ្លួន​លោក​ផ្ទាល់ និង​កំហុស​របស់​ប្រជា‌ជន។

8. ត្រង់​នេះ ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ*​បង្ហាញ​ឲ្យ​យើង​ដឹង​ថា ដរាប​ណា​ផ្នែក​ខាង​មុខ​នៃ​ព្រះ‌ពន្លា​នៅ​ស្ថិត‌ស្ថេរ​នៅ​ឡើយ ផ្លូវ​ចូល​ទៅ​ក្នុង​ទី‌សក្ការៈ​ក៏​ពុំ​ទាន់​បើក​ចំហ​ឲ្យ​យើង​ចូល​ទៅ​បាន​ដែរ។

9. នេះ​ហើយ​ជា​និមិត្ត‌រូប​សម្រាប់​បច្ចុប្បន្ន​កាល គឺ​មាន​ន័យ​ថា តង្វាយ និង​យញ្ញ‌បូជា​ដែល​មនុស្ស​យក​មក​ថ្វាយ​ព្រះ‌ជាម្ចាស់ ពុំ​អាច​ធ្វើ​ឲ្យ​មន‌សិការ​របស់​អ្នក​ដែល​មក​គោរព​បម្រើ ទៅ​ជា​គ្រប់​លក្ខណៈ​បាន​ឡើយ។

សូមអានជំពូកពេញលេញ ហេប្រឺ 9