គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ហេប្រឺ 8:6-13 Khmer Standard Version (KHSV)

6. ឥឡូវ​នេះ ព្រះ‌គ្រិស្ដ​បាន​ទទួល​មុខ‌ងារ​ប្រសើរ​ជាង​បូជា‌ចារ្យ​ទាំង​នោះ​ទៅ​ទៀត ព្រោះ​ព្រះ‌អង្គ​ជា​ស្ពាន​នៃ​សម្ពន្ធ‌មេត្រី*​មួយ​ប្រសើរ​ជាង ជា​សម្ពន្ធ‌មេត្រី​ដែល​ចង​ឡើង ដោយ‌សារ​ព្រះ‌បន្ទូល​សន្យា​ដ៏​ប្រសើរ​ជាង។

7. ប្រសិន​បើ​សម្ពន្ធ‌មេត្រី​មុន​ល្អ​ឥត​ខ្ចោះ​ហើយ មិន​បាច់​រក​សម្ពន្ធ‌មេត្រី​ទី​ពីរ​មក​ជំនួស​ឡើយ។

8. ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ស្ដី​បន្ទោស​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ដូច​ត​ទៅ៖ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា «បន្តិច​ទៀត យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​មួយ​ថ្មី ជា​មួយ​ពូជ‌ពង្ស​របស់​អ៊ីស្រា‌អែល និង​ពូជ‌ពង្ស​របស់​យូដា។

9. សម្ពន្ធ‌មេត្រី​ថ្មី​នេះ​មិន​ដូច​សម្ពន្ធ‌មេត្រី​ដែល យើង​បាន​ចង​ជា​មួយ​បុព្វបុរស​របស់​គេ នៅ​ថ្ងៃ​ដែល​យើង​ដឹក​ដៃ​បុព្វបុរស​ទាំង​នោះ ចេញ​ពី​ស្រុក​អេស៊ីប​ឡើយ។ ពួក​គេ​ពុំ​បាន​គោរព​តាម​សម្ពន្ធ‌មេត្រី ដែល​យើង​បាន​ចង​ជា​មួយ​គេ​នោះ ឲ្យ​បាន​ខ្ជាប់ខ្ជួន​ទេ យើង​ក៏​លែង​រវី‌រវល់​នឹង​ពួក​គេ​ដែរ» នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

10. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា «លុះ​គ្រា​នេះ​កន្លង​ផុត​ទៅ យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ពូជ‌ពង្ស អ៊ីស្រា‌អែល​ដូច​ត​ទៅ: យើង​នឹង​ដាក់​ក្រឹត្យ‌វិន័យ​របស់​យើង​ទាំង​ប៉ុន្មាន ក្នុង​ប្រាជ្ញា​របស់​ពួក​គេ យើង​នឹង​ចារ​ក្រឹត្យ‌វិន័យ​ទាំង​នោះ​ទុក នៅ​ក្នុង​ចិត្ត​របស់​ពួក​គេ យើង​នឹង​បាន​ទៅ​ជា​ព្រះ​របស់​ពួក​គេ ហើយ​គេ​ជា​ប្រជា‌រាស្ត្រ​របស់​យើង។

11. ពេល​នោះ​នឹង​លែង​មាន​នរណា បង្រៀន​ជន​រួម​ជាតិ​របស់​ខ្លួន ហើយ​ក៏​លែង​មាន​នរណា​និយាយ​ប្រាប់ បង‌ប្អូន​របស់​ខ្លួន​ថា “ត្រូវ​តែ​ស្គាល់​ព្រះ‌អម្ចាស់” ទៀត​ហើយ ព្រោះ​តាំង​ពី​អ្នក​តូច​បំផុត​រហូត​ដល់​អ្នក​ធំ គេ​នឹង​ស្គាល់​យើង​គ្រប់ៗ​គ្នា

12. ដ្បិត​យើង​នឹង​អត់​ឱន​ឲ្យ​គេ ចំពោះ​អំពើ​ទុច្ចរិត​ដែល​គេ​បាន​ប្រព្រឹត្ត ហើយ​យើង​ក៏​មិន​នឹក​នា​ពី​អំពើ​បាប​របស់​គេ ទៀត​ដែរ» ។

13. ដោយ​ព្រះ‌អង្គ​ហៅ​សម្ពន្ធ‌មេត្រី​នេះ ថា​ជា​សម្ពន្ធ‌មេត្រី​ថ្មី​ដូច្នេះ ព្រះ‌អង្គ​ចាត់​ទុក​សម្ពន្ធ‌មេត្រី​មុន​ថា​ជា​សម្ពន្ធ‌មេត្រី​ចាស់។ ធម្មតា អ្វីៗ​ដែល​ចាស់ ហើយ​កាន់​តែ​ចាស់​ទៅៗ នោះ​មុខ​ជា​ត្រូវ​សាប‌សូន្យ​បាត់​ទៅ​មិន​ខាន។

សូមអានជំពូកពេញលេញ ហេប្រឺ 8