គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ហេប្រឺ 8:1-6 Khmer Standard Version (KHSV)

1. គោល​ដ៏​សំខាន់​បំផុត​ក្នុង​សេចក្ដី​ដែល​យើង​កំពុង​តែ​បរិយាយ​នេះ គឺ​ថា យើង​មាន​មហា​បូជា‌ចារ្យ*​មួយ គង់​នៅ​ខាង​ស្ដាំ​បល្ល័ង្ក​របស់​ព្រះ‌ជាម្ចាស់​ដ៏​ឧត្ដុង្គ‌ឧត្ដម​នៅ​ស្ថាន​បរម‌សុខ។

2. ព្រះ‌អង្គ​នៅ​បម្រើ​ក្នុង​ទី‌សក្ការៈ* និង​ក្នុង​ព្រះ‌ពន្លា*​ដ៏​ពិត​ប្រាកដ ដែល​ព្រះ‌អម្ចាស់​បាន​ដំឡើង គឺ​មិន​មែន​មនុស្ស​ដំឡើង​ទេ។

3. ចំពោះ​មហា​បូជា‌ចារ្យ​គ្រប់ៗ​រូប គេ​តែង‌តាំង​ឲ្យ​ថ្វាយ​តង្វាយ និង​ថ្វាយ​យញ្ញ‌បូជា ដូច្នេះ លោក​ត្រូវ​តែ​រក​អ្វី​យក​ទៅ​ថ្វាយ​ជា​ចាំ‌បាច់។

4. ប្រសិន​បើ​ព្រះ‌គ្រិស្ដ​គង់​នៅ​ផែន‌ដី​នេះ ព្រះ‌អង្គ​មិន​មែន​ជា​បូជា‌ចារ្យ​ទេ ព្រោះ​មាន​បូជា‌ចារ្យ​ឯ​ទៀតៗ​សម្រាប់​យក​តង្វាយ​ទៅ​ថ្វាយ ស្រប​តាម​ក្រឹត្យ‌វិន័យ​រួច​ស្រេច​ទៅ​ហើយ។

5. អ្នក​ទាំង​នោះ​ធ្វើ​ពិធី​ផ្សេងៗ តាម​គំរូ និង​តាម​ស្រមោល​នៃ​ពិធី​នៅ​ស្ថាន​បរម‌សុខ ដូច​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ នៅ​ពេល​ដែល​ហៀប​នឹង​សង់​ព្រះ‌ពន្លា​ថា:«ចូរ​ប្រុង​ប្រយ័ត្ន អ្នក​ត្រូវ​ធ្វើ​សព្វ​គ្រប់​ទាំង​អស់ តាម​គំរូ​ដែល​យើង​បាន​បង្ហាញ​ឲ្យ​អ្នក​ឃើញ​នៅ​លើ​ភ្នំ»។

6. ឥឡូវ​នេះ ព្រះ‌គ្រិស្ដ​បាន​ទទួល​មុខ‌ងារ​ប្រសើរ​ជាង​បូជា‌ចារ្យ​ទាំង​នោះ​ទៅ​ទៀត ព្រោះ​ព្រះ‌អង្គ​ជា​ស្ពាន​នៃ​សម្ពន្ធ‌មេត្រី*​មួយ​ប្រសើរ​ជាង ជា​សម្ពន្ធ‌មេត្រី​ដែល​ចង​ឡើង ដោយ‌សារ​ព្រះ‌បន្ទូល​សន្យា​ដ៏​ប្រសើរ​ជាង។

សូមអានជំពូកពេញលេញ ហេប្រឺ 8