គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ហេប្រឺ 4:12-16 Khmer Standard Version (KHSV)

12. ដ្បិត​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បន្ទូល​ដ៏​មាន​ជីវិត និង​មាន​មហិទ្ធិ‌ឫទ្ធិ​មុត​ជាង​ដាវ​មុខ​ពីរ​ទៅ​ទៀត។ ព្រះ‌បន្ទូល​នេះ​ចាក់​ទម្លុះ​ចូល​ទៅ​កាត់​ព្រលឹង និង​វិញ្ញាណ​ដាច់​ចេញ​ពី​គ្នា កាត់​សន្លាក់​ឆ្អឹង និង​ខួរ​ឆ្អឹង​ចេញ​ពី​គ្នា។ ព្រះ‌បន្ទូល​វិនិច្ឆ័យ​ឆន្ទៈ និង​គំនិត​នៅ​ក្នុង​ជម្រៅ​ចិត្ត​មនុស្ស។

13. គ្មាន​សត្វ​លោក​ណា​មួយ​ដែល​ព្រះ‌បន្ទូល​មើល​មិន​ឃើញ​ឡើយ ចំពោះ​ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ អ្វីៗ​ទាំង​អស់​នៅ​ទទេ ឥត​បិទ‌បាំង​ទាល់​តែ​សោះ។ យើង​ត្រូវ​ទូល​រៀប​រាប់​ថ្វាយ​ព្រះ‌បន្ទូល​ពី​គ្រប់​កិច្ចការ​ទាំង​អស់។

14. ដោយ​យើង​មាន​មហា​បូជា‌ចារ្យ*​មួយ​រូប​ដ៏​ប្រសើរ​ឧត្ដម ដែល​បាន​យាង​កាត់​ស្ថាន​បរម‌សុខ* គឺ​ព្រះ‌យេស៊ូ​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់ យើង​ត្រូវ​តែ​កាន់​ជំនឿ​ដែល​យើង​ប្រកាស​នោះ​ឲ្យ​បាន​មាំ‌មួន

15. ដ្បិត​យើង​មាន​មហា​បូជា‌ចារ្យ ដែល​អាច​រួម​សុខ​ទុក្ខ​ជា​មួយ​យើង ជា​មនុស្ស​ទន់​ខ្សោយ គឺ​ព្រះ‌អង្គ​ក៏​ត្រូវ​រង​ការ​ល្បង‌ល​គ្រប់​ចំពូក​ដូច​យើង​ដែរ តែ​ទ្រង់​មិន​បាន​ប្រព្រឹត្ត​អំពើ​បាប​សោះ​ឡើយ

16. ហេតុ​នេះ យើង​ត្រូវ​ចូល​ទៅ​កាន់​បល្ល័ង្ក​នៃ​ព្រះ‌គុណ ទាំង​ទុក​ចិត្ត ដើម្បី​ឲ្យ​បាន​ទទួល​ព្រះ‌ហឫទ័យ​មេត្តា និង​ព្រះ‌គុណ ទុក​ជា​ជំនួយ​នៅ​ពេល​ណា​ដែល​យើង​ត្រូវ​ការ។

សូមអានជំពូកពេញលេញ ហេប្រឺ 4