គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ហេប្រឺ 2:1-7 Khmer Standard Version (KHSV)

1. ហេតុ​នេះ​ហើយ​បាន​ជា​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​នឹង​សេចក្ដី​ប្រៀន‌ប្រដៅ ដែល​យើង​បាន​ស្ដាប់​ឲ្យ​មែន​ទែន ក្រែង​លោ​យើង​ត្រូវ​រសាត់​បាត់​ទៅ។

2. ប្រសិន​បើ​ព្រះ‌បន្ទូល​ដែល​ពួក​ទេវតា​ថ្លែង​ប្រាប់​យក​ជា​ការ​បាន ហើយ​បើ​អ្នក​ដែល​ប្រព្រឹត្ត​ល្មើស និង​មិន​ស្ដាប់​តាម បាន​ទទួល​ទោស​យ៉ាង​ហ្នឹង​ទៅ​ហើយ

3. ចុះ​ចំណង់​បើ​យើង​វិញ ធ្វើ​ម្ដេច​នឹង​ឲ្យ​រួច​ខ្លួន​បាន បើ​យើង​ធ្វេស‌ប្រហែស​នឹង​ការ​សង្គ្រោះ​ដ៏​ថ្លៃ​វិសេស​នេះ? ជា​បឋម ព្រះ‌អម្ចាស់​បាន​ថ្លែង​អំពី​ការ​សង្គ្រោះ ហើយ​អស់​អ្នក​ដែល​បាន​ស្ដាប់​ក៏​បញ្ជាក់​ប្រាប់​យើង​ដែរ។

4. ព្រះ‌ជាម្ចាស់​ផ្ដល់​សក្ខីភាព​រួម​ជា​មួយ​ពួក​គេ ដោយ​សម្តែង​ទី​សម្គាល់ ឫទ្ធិ​បាដិ‌ហារិយ៍ ការ​អស្ចារ្យ​គ្រប់​យ៉ាង ព្រម​ទាំង​ចែក​ព្រះ‌អំណោយ​ទាន​របស់​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ*​មក ស្រប​តាម​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ​ផង។

5. ព្រះ‌ជាម្ចាស់​ពុំ​បាន​ប្រគល់​ឲ្យ​ពួក​ទេវតា*​ត្រួត‌ត្រា​ពិភព​លោក​ខាង​មុខ ដូច​យើង​ធ្លាប់​និយាយ​នោះ​ទេ។

6. ផ្ទុយ​ទៅ​វិញ មាន​ម្នាក់​បាន​ផ្ដល់​សក្ខីភាព​នៅ​ក្នុង​វគ្គ​មួយ​ដែល​ចែង​ថា៖ «តើ​មនុស្ស​មាន​ឋានៈ​អ្វី​បាន​ជា​ព្រះ‌អង្គ​នឹក ដល់​គេ​ដូច្នេះ តើ​បុត្រ​មនុស្ស​ជា​អ្វី​ដែរ​បាន​ជា​ព្រះ‌អង្គ​យក ព្រះ‌ហឫទ័យ​ទុក​ដាក់​នឹង​គេ​យ៉ាង​នេះ»?

7. «ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​គេ​មាន​ឋានៈ​ទាប​ជាង ទេវតា​តែ​មួយ​រយៈ​ប៉ុណ្ណោះ ព្រះ‌អង្គ​ប្រទាន​សិរី‌រុងរឿង និង​កិត្តិយស​ដល់​គេ ទុក​ជា​មកុដ​រាជ្យ

សូមអានជំពូកពេញលេញ ហេប្រឺ 2