គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

វិវរណៈ 9:2-8 Khmer Standard Version (KHSV)

2. ហើយ​បើក​ទ្វារ​រណ្ដៅ​នរក​អវិចី​នោះ ស្រាប់​តែ​មាន​ផ្សែង​ហុយ​ឡើង​មក ដូច​ផ្សែង​ដែល​ហុយ​ចេញ​ពី​ឡ​មួយ​យ៉ាង​ធំ។ ពេល​នោះ ព្រះ‌អាទិត្យ និង​លំហ​អាកាស​ប្រែ​ទៅ​ជា​ងងឹត ព្រោះ​តែ​ផ្សែង​ដែល​ហុយ​ចេញ​ពី​រណ្ដៅ។

3. មាន​កណ្ដូប​ជា​ច្រើន​ចេញ​ពី​ផ្សែង​នោះ ហើរ​មក​លើ​ផែន‌ដី វា​បាន​ទទួល​អំណាច​ដូច​ខ្យា‌ដំរី​ដែរ។

4. កណ្ដូប​ទាំង​នោះ​បាន​ទទួល​បំរាម មិន​ឲ្យ​បំផ្លាញ​តិណ‌ជាតិ​នានា​លើ​ផែន‌ដី រុក្ខ‌ជាតិ ឬ​ដើម​ឈើ​ណា​មួយ​ឡើយ ត្រូវ​បំផ្លាញ​តែ​មនុស្ស​ណា​ដែល​គ្មាន​ត្រា​របស់​ព្រះ‌ជា‌ម្ចាស់​បោះ​សម្គាល់​នៅ​លើ​ថ្ងាស​ប៉ុណ្ណោះ។

5. កណ្ដូប​ទាំង​នោះ​ពុំ​បាន​ទទួល​សិទ្ធិ​សម្លាប់​ទេ គឺ​គ្រាន់​តែ​ធ្វើ​ឲ្យ​មនុស្ស​ឈឺ​ចុក​ចាប់​ក្នុង​រវាង​ប្រាំ​ខែ​ប៉ុណ្ណោះ កណ្ដូប​នឹង​ធ្វើ​ឲ្យ​មនុស្ស​ឈឺ​ចុក​ចាប់​ដូច​ខ្យា‌ដំរី​ទិច​ដែរ។

6. នៅ​គ្រា​នោះ មនុស្ស​រក​សេចក្ដី​ស្លាប់ តែ​រក​មិន​ឃើញ គេ​ចង់​ស្លាប់​ណាស់ តែ​សេចក្ដី​ស្លាប់​រត់​ចេញ​ឆ្ងាយ​ពី​គេ។

7. កណ្ដូប​ទាំង​នោះ​មាន​រាង​ដូច​សេះ ដែល​គេ​បំពាក់​គ្រឿង​សឹក​ចេញ​ទៅ​ច្បាំង នៅ​លើ​ក្បាល​វា​មាន​ពាក់​កម្រង​ដូច​ជា​មកុដ​មាស ហើយ​មុខ​វា​ដូច​មុខ​មនុស្ស។

8. វា​មាន​សក់​វែង​ដូច​សក់​ស្ត្រី ហើយ​មាន​ធ្មេញ​ដូច​ធ្មេញ​សិង្ហ។

សូមអានជំពូកពេញលេញ វិវរណៈ 9