គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

វិវរណៈ 7:15-17 Khmer Standard Version (KHSV)

15. ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​ស្ថិត​នៅ​មុខ​បល្ល័ង្ក​របស់​ព្រះ‌ជា‌ម្ចាស់ និង​គោរព​បម្រើ​ព្រះ‌អង្គ​ទាំង​ថ្ងៃ​ទាំង​យប់ នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​ដែល​គង់​នៅ​លើ​បល្ល័ង្ក នឹង​ទទួល​គេ​ឲ្យ​ជ្រក​កោន​ក្នុង​ព្រះ‌ពន្លា*​របស់​ព្រះ‌អង្គ​។

16. ពួក​គេ​នឹង​លែង​ឃ្លាន លែង​ស្រេក​ទៀត​ហើយ ព្រះ‌អាទិត្យ និង​កម្ដៅ​គ្រប់​យ៉ាង ក៏​នឹង​លែង​ធ្វើ​ទុក្ខ​គេ​ទៀត​ដែរ

17. ដ្បិត​កូន​ចៀម​ដែល​គង់​នៅ​កណ្ដាល​បល្ល័ង្ក ទ្រង់​នឹង​ឃ្វាល​ពួក​គេ ព្រះ‌អង្គ​នឹង​នាំ​គេ​ទៅ​រក​ប្រភព​ទឹក​ដែល​ផ្ដល់​ជីវិត ហើយ​ព្រះ‌ជា‌ម្ចាស់​នឹង​ជូត​ទឹក​ភ្នែក​ចេញ​អស់​ពី​ភ្នែក​របស់​គេ​»។

សូមអានជំពូកពេញលេញ វិវរណៈ 7