គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

វិវរណៈ 7:1-9 Khmer Standard Version (KHSV)

1. ក្រោយ​មក​ទៀត ខ្ញុំ​ឃើញ​ទេវតា*​បួន​រូប​ឈរ​នៅ​ទិស​ទាំង​បួន​នៃ​ផែន‌ដី។ ទេវតា​ទាំង​នោះ​នាំ​គ្នា​ទប់​ខ្យល់​ទាំង​បួន​ទិស កុំ​ឲ្យ​បក់​បោក​មក​លើ​ផែន‌ដី មក​លើ​សមុទ្រ ឬ​មក​លើ​ដើម​ឈើ​ណា​មួយ​ឡើយ។

2. បន្ទាប់​មក ខ្ញុំ​ឃើញ​ទេវតា​មួយ​រូប​ទៀត​ឡើង​ពី​ទិស​ខាង​កើត​មក ទាំង​កាន់​ត្រា​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​ផង។ ទេវតា​នោះ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំងៗ​ទៅ​កាន់​ទេវតា​ទាំង​បួន ដែល​បាន​ទទួល​អំណាច​ធ្វើ​ទុក្ខ​ទោស​ផែន‌ដី និង​សមុទ្រ​ថា៖

3. «សូម​កុំ​អាល​ធ្វើ​ទុក្ខ​ទោស​ផែន‌ដី សមុទ្រ ឬ​ដើម​ឈើ​ណា​ឡើយ ចាំ​យើង​បោះ​ត្រា​សម្គាល់​លើ​ថ្ងាស​ពួក​អ្នក​បម្រើ​របស់​ព្រះ‌ជា‌ម្ចាស់​នៃ​យើង​ហើយ​សិន»។

4. ពេល​នោះ ខ្ញុំ​ក៏​ឮ​ថា​អស់​អ្នក​ដែល​ត្រូវ​គេ​បោះ​ត្រា​សម្គាល់ មាន​ចំនួន​មួយ​សែន​បួន​ម៉ឺន​បួន​ពាន់​នាក់ មក​ពី​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល គឺ

5. មាន​ត្រា​សម្គាល់​មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុល‌សម្ព័ន្ធ​យូដា មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុល‌សម្ព័ន្ធ​រូបេន មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុល‌សម្ព័ន្ធ​កាដ

6. មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុល‌សម្ព័ន្ធ​អេ‌ស៊ើរ មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុល‌សម្ព័ន្ធ​ណែប‌ថាលី មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ

7. មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុល‌សម្ព័ន្ធ​ស៊ីម្មាន មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុល‌សម្ព័ន្ធ​លេវី មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ

8. មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុល‌សម្ព័ន្ធ​សាប់យូឡូន មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុល‌សម្ព័ន្ធ​យ៉ូសែប និង​មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន ដែល​គេ​បាន​បោះ​ត្រា​សម្គាល់។

9. ក្រោយ​មក​ទៀត ខ្ញុំ​មើល​ទៅ​ឃើញ​មហា‌ជន​ដ៏​ច្រើន​កុះ‌ករ គ្មាន​នរណា​អាច​រាប់​ចំនួន​បាន​ឡើយ អ្នក​ទាំង​នោះ​មក​ពី​គ្រប់​ជាតិ​សាសន៍ គ្រប់​កុល‌សម្ព័ន្ធ គ្រប់​ប្រជា‌ជន និង​ពី​គ្រប់​ភាសា។ ពួក​គេ​ពាក់​អាវ​ស​វែង ឈរ​នៅ​មុខ​បល្ល័ង្ក និង​នៅ​មុខ​កូន​ចៀម ទាំង​កាន់​ធាង​ទន្សែ​នៅ​ដៃ​ផង។

សូមអានជំពូកពេញលេញ វិវរណៈ 7