គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

វិវរណៈ 6:1-6 Khmer Standard Version (KHSV)

1. ខ្ញុំ​មើល​ទៅ​ឃើញ​កូន​ចៀម​បក​ត្រា​ទី​មួយ ក្នុង​ចំណោម​ត្រា​ទាំង​ប្រាំ‌ពីរ​នោះ ហើយ​ខ្ញុំ​ឮ​សត្វ​មាន​ជីវិត​មួយ​រូប ក្នុង​បណ្ដា​សត្វ​មាន​ជីវិត​ទាំង​បួន បន្លឺ​សំឡេង​ឡើង​ដូច​ផ្គរ‌លាន់​ថា: «សូម​អញ្ជើញ​មក!»។

2. ខ្ញុំ​មើល​ទៅ​ឃើញ​សេះ​ស​មួយ អ្នក​ជិះ​សេះ​នោះ​កាន់​ធ្នូ។ គាត់​បាន​ទទួល​មកុដ​មួយ ហើយ​ចាក​ចេញ​ទៅ​មាន​រាង​ដូច​ជា​អ្នក​ឈ្នះ ដើម្បី​វាយ​យក​ជ័យ‌ជំនះ។

3. ពេល​កូន​ចៀម​បក​ត្រា​ទី​ពីរ ខ្ញុំ​ឮ​សូរ​សត្វ​មាន​ជីវិត​ទី​ពីរ​ពោល​ថា: «សូម​អញ្ជើញ​មក!»។

4. ស្រាប់​តែ​សេះ​មួយ​ទៀត​ចេញ​មក សម្បុរ​ក្រហម​ដូច​ភ្លើង។ អ្នក​ជិះ​សេះ​នោះ​បាន​ទទួល​អំណាច​ដក​សន្តិ‌ភាព​ចេញ​ពី​ផែន‌ដី ដើម្បី​ឲ្យ​មនុស្ស​លោក​ប្រហារ​ជីវិត​គ្នា​ទៅ​វិញ​ទៅ​មក។ គាត់​បាន​ទទួល​ដាវ​មួយ​យ៉ាង​ធំ។

5. ពេល​កូន​ចៀម​បក​ត្រា​ទី​បី ខ្ញុំ​ឮ​សូរ​សត្វ​មាន​ជីវិត​ទី​បី​ពោល​ថា: «សូម​អញ្ជើញ​មក!»។ ខ្ញុំ​មើល​ទៅ​ឃើញ​សេះ​ខ្មៅ​មួយ។ អ្នក​ជិះ​សេះ​នោះ​កាន់​ជញ្ជីង​មួយ​នៅ​ដៃ

6. ហើយ​ខ្ញុំ​បាន​ឮ​ដូច​ជា​មាន​សំឡេង​មួយ ចេញ​ពី​ក្នុង​ចំណោម​សត្វ​មាន​ជីវិត​ទាំង​បួន​ថា: «អង្ករ​មួយ​គីឡូ ថ្លៃ​មួយ​ដួង* ពោត​បី​គីឡូ​ក៏​ថ្លៃ​មួយ​ដួង​ដែរ​ រីឯ​ប្រេង និង​ស្រា​ទំពាំង‌បាយជូរ​វិញ កុំ​ប៉ះ‌ពាល់​ឲ្យ​សោះ»។

សូមអានជំពូកពេញលេញ វិវរណៈ 6