គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

វិវរណៈ 4:7-11 Khmer Standard Version (KHSV)

7. សត្វ​មាន​ជីវិត​ទី​មួយ​មាន​រូប​រាង​ស្រដៀង​នឹង​សិង្ហ សត្វ​មាន​ជីវិត​ទី​ពីរ​ស្រដៀង​នឹង​កូន​គោ សត្វ​មាន​ជីវិត​ទី​បី​មាន​មុខ​ដូច​មនុស្ស សត្វ​មាន​ជីវិត​ទី​បួន​ស្រដៀង​នឹង​ឥន្ទ្រី​ដែល​កំពុង​តែ​ហើរ។

8. សត្វ​មាន​ជីវិត​ទាំង​បួន​នោះ​មាន​ស្លាប​ប្រាំ​មួយ ហើយ​មាន​ភ្នែក​ពេញ​ខ្លួន ទាំង​ខាង​ក្រៅ ទាំង​ខាង​ក្នុង​រៀងៗ​ខ្លួន។ គេ​ចេះ​តែ​នាំ​គ្នា​ស្រែក​ឥត​ឈប់​ឈរ ទាំង​ថ្ងៃ​ទាំង​យប់​ថា: «ព្រះ​ដ៏‌វិសុទ្ធ* ព្រះ​ដ៏‌វិសុទ្ធ ព្រះ​ដ៏‌វិសុទ្ធ ព្រះ‌ជា‌អម្ចាស់ ទ្រង់​មាន​ព្រះ‌ចេស្ដា​លើ​អ្វីៗ​ទាំង​អស់ ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​គង់​នៅ​តាំង​ពី​ដើម​រៀង​មក ទ្រង់​គង់​នៅ​សព្វ​ថ្ងៃ ហើយ​កំពុង​តែ​យាង​មក!»។

9. ពេល​ណា​សត្វ​មាន​ជីវិត​ទាំង​នោះ​លើក​តម្កើង​សិរី‌រុងរឿង ព្រះ‌កិត្តិនាម និង​អរ​ព្រះ‌គុណ​ព្រះ‌អង្គ​ដែល​គង់​នៅ​លើ​បល្ល័ង្ក គឺ​ព្រះ‌អង្គ​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ

10. ព្រឹទ្ធា‌ចារ្យ​ទាំង​ម្ភៃ​បួន​រូប​នាំ​គ្នា​ក្រាប​ចុះ​នៅ​មុខ​ព្រះ‌អង្គ ដែល​គង់​នៅ​លើ​បល្ល័ង្ក ហើយ​ថ្វាយ‌បង្គំ​ព្រះ‌អង្គ ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ ព្រម​ទាំង​ដោះ​មកុដ​របស់​ខ្លួន​ដាក់​នៅ​មុខ​បល្ល័ង្ក ហើយ​ពោល​ថា:

11. «បពិត្រ​ព្រះ‌អម្ចាស់​ជា​ព្រះ‌នៃ​យើង​ខ្ញុំ ព្រះ‌អង្គ​សម​នឹង​ទទួល​សិរី‌រុងរឿង ព្រះ‌កិត្តិនាម និង​ឫទ្ធា‌នុភាព ដ្បិត​ព្រះ‌អង្គ​បាន​បង្កើត​របស់​សព្វ​សារពើ​មក អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​កើត​មាន ហើយ​នៅ​ស្ថិត‌ស្ថេរ​ដោយ‌សារ​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ»។

សូមអានជំពូកពេញលេញ វិវរណៈ 4