គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

វិវរណៈ 18:1-6 Khmer Standard Version (KHSV)

1. ក្រោយ​មក ខ្ញុំ​ឃើញ​ទេវតា*​មួយ​រូប​ទៀត មាន​អំណាច​ដ៏​ខ្លាំង​ពូកែ ចុះ​ពី​លើ​មេឃ​មក ហើយ​សិរី‌រុងរឿង​របស់​ទេវតា​នោះ​ភ្លឺ​ចាំង​មក​លើ​ផែន‌ដី។

2. លោក​បន្លឺ​សំឡេង​ឡើង​យ៉ាង​ខ្លាំងៗ​ថា៖ «រលំ​ហើយ! មហា​នគរ​បាប៊ី‌ឡូន​បាន​រលំ​ហើយ!។ ក្រុង​នេះ​បាន​ក្លាយ​ទៅ​ជា​លំ‌នៅ​របស់​ពួក​អារក្ស ជា​ជម្រក​របស់​វិញ្ញាណ​អាក្រក់​ទាំង​អស់ ហើយ​ក៏​ជា​ជម្រក​របស់​សត្វ​ស្លាប​ទាំង​ប៉ុន្មាន​ដែល​មិន​បរិសុទ្ធ គួរ​ឲ្យ​ខ្ពើម

3. ព្រោះ​ក្រុង​នេះ​បាន​នាំ​សាសន៍​ទាំង​ប៉ុន្មាន ឲ្យ​ស្រវឹង​នឹង​កាម‌គុណ​ដ៏​ថោក​ទាប​បំផុត​របស់​វា​។ ពួក​ស្ដេច​នៅ​លើ​ផែន‌ដី​នាំ​គ្នា​ប្រាស‌ចាក​សីលធម៌​ជា​មួយ​ក្រុង​នេះ ហើយ​ពួក​ឈ្មួញ​នៅ​លើ​ផែន‌ដី​រក​ស៊ី​មាន​បាន ក៏​ដោយ‌សារ​តែ​ឫទ្ធា‌នុភាព​នៃ​ទ្រព្យ‌សម្បត្តិ​ដ៏​ហូរ‌ហៀរ​របស់​ក្រុង​នេះ​ដែរ»។

4. ខ្ញុំ​ឮ​សំឡេង​មួយ​ទៀត​ពី​លើ​មេឃ​មក​ថា៖ «ប្រជា‌រាស្ត្រ​របស់​យើង​អើយ! ចូរ​នាំ​គ្នា​ចាក​ចេញ​ពី​ក្រុង​នេះ​ទៅ ដើម្បី​កុំ​ឲ្យ​ចូល​រួម​នឹង​អំពើ​បាប​របស់​គេ ហើយ​រង​គ្រោះ​កាច​ជា​មួយ​គេ​ឡើយ

5. ដ្បិត​បាប​របស់​ក្រុង​នេះ​គរ​ឡើង​ខ្ពស់​ដល់​មេឃ ព្រះ‌ជា‌ម្ចាស់​នៅ​តែ​នឹក​ឃើញ​អំពើ​ទុច្ចរិត​របស់​គេ។

6. ចូរ​សង​ទៅ​ក្រុង​នេះ​ឲ្យ​សម​នឹង​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត បើ​គេ​ប្រព្រឹត្ត​យ៉ាង​ណា ត្រូវ​តប​ស្នង​ទៅ​គេ​វិញ​មួយ​ជា​ពីរ ហើយ​ចាក់​បំពេញ​ពែង ដែល​គេ​បាន​ប្រុង​ប្រៀប​ស្រេច​ហើយ​នោះ មួយ​ជា​ពីរ​ដែរ!

សូមអានជំពូកពេញលេញ វិវរណៈ 18