គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

វិវរណៈ 16:9-14 Khmer Standard Version (KHSV)

9. មនុស្ស‌ម្នា​ត្រូវ​រលាក​ដោយ​កម្ដៅ​ថ្ងៃ​យ៉ាង​ខ្លាំង គេ​នាំ​គ្នា​ជេរ​ប្រមាថ​ព្រះ‌នាម​ព្រះ‌ជា‌ម្ចាស់ ដែល​មាន​អំណាច​លើ​គ្រោះ​កាច​ទាំង​នេះ តែ​គេ​ពុំ​បាន​កែ​ប្រែ​ចិត្ត​គំនិត ហើយ​ពុំ​ព្រម​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌អង្គ​ឡើយ។

10. ទេវតា​ទី​ប្រាំ​យក​ពែង​របស់​ខ្លួន​ចាក់​ទៅ​លើ​បល្ល័ង្ក​របស់​សត្វ​តិរច្ឆាន ស្រាប់​តែ​អាណា‌ចក្រ​របស់​វា​ប្រែ​ទៅ​ជា​ងងឹត​សូន្យ មនុស្ស‌ម្នា​នាំ​គ្នា​ខាំ​អណ្ដាត​របស់​ខ្លួន ព្រោះ​វេទនា​ខ្លាំង​ពេក។

11. គេ​នាំ​គ្នា​ជេរ​ប្រមាថ​ព្រះ‌ជា‌ម្ចាស់​នៃ​ស្ថាន​បរម‌សុខ* ព្រោះ​តែ​ឈឺ​ចុក​ចាប់ និង​កើត​ដំបៅ​ពេញ​ខ្លួន។ ប៉ុណ្ណឹង​ហើយ ពួក​គេ​នៅ​តែ​មិន​កែ​ប្រែ​ចិត្ត​គំនិត លះ‌បង់​អំពើ​ដែល​ខ្លួន​ធ្លាប់​ប្រព្រឹត្ត​នោះ​ឡើយ។

12. ទេវតា​ទី​ប្រាំ​មួយ​យក​ពែង​របស់​ខ្លួន​ចាក់​ទៅ​លើ​ទន្លេ​ធំ គឺ​ទន្លេ​អឺប្រាត ស្រាប់​តែ​ទឹក​រីង​អស់ ដើម្បី​ឲ្យ​ទន្លេ​ទៅ​ជា​ផ្លូវ​មួយ​ចាំ​ទទួល​ស្ដេច​នានា​មក​ពី​បូព៌ា​ប្រទេស។

13. ខ្ញុំ​ឃើញ​វិញ្ញាណ​អាក្រក់​បី ដែល​មាន​រូប​រាង​ដូច​កង្កែប​មួយ​ចេញ​ពី​មាត់​នាគ មួយ​ចេញ​ពី​មាត់​សត្វ​តិរច្ឆាន និង​មួយ​ទៀត​ចេញ​ពី​មាត់​ព្យាការី​ក្លែង‌ក្លាយ

14. គឺ​ជា​វិញ្ញាណ​របស់​ពួក​អារក្ស។ វា​សម្តែង​ទី​សម្គាល់​ផ្សេងៗ និង​ចេញ​ទៅ​ប្រមូល​ស្ដេច​នៅ​លើ​ផែន‌ដី​ទាំង​មូល​ឲ្យ​ធ្វើ​សឹក​សង្គ្រាម នៅ​ថ្ងៃ​ដ៏​អស្ចារ្យ​របស់​ព្រះ‌ជា‌ម្ចាស់ ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្ដា​លើ​អ្វីៗ​ទាំង​អស់

សូមអានជំពូកពេញលេញ វិវរណៈ 16