គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 9:42-47 Khmer Standard Version (KHSV)

42. ពេល​ក្មេង​នោះ​ដើរ​ចូល​មក​ជិត​ព្រះ‌យេស៊ូ ស្រាប់​តែ​អារក្ស​ផ្ដួល​វា ធ្វើ​ឲ្យ​វា​ប្រកាច់‌ប្រកិន​យ៉ាង​ខ្លាំង។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​គំរាម​ទៅ​វិញ្ញាណ​អាក្រក់ ព្រះ‌អង្គ​ប្រោស​ក្មេង​នោះ​ឲ្យ​បាន​ជា ហើយ​ប្រគល់​ទៅ​ឲ្យ​ឪពុក​វា​វិញ។

43. មនុស្ស​គ្រប់​គ្នា​ស្ងើច​អំពី​មហិទ្ធិ‌ឫទ្ធិ​ដ៏​ខ្លាំង​ពូកែ​របស់​ព្រះ‌ជាម្ចាស់។នៅ​ពេល​មនុស្ស​គ្រប់ៗ​គ្នា​កំពុង​កោត​ស្ញប់‌ស្ញែង នឹង​ការ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អង្គ​បាន​ធ្វើ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា៖

44. «ចូរ​ត្រង‌ត្រាប់​ស្ដាប់​ពាក្យ​ទាំង​នេះ ហើយ​ចង​ចាំ​ទុក​ក្នុង​ចិត្ត គឺ​បុត្រ​មនុស្ស*​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​លោក​ជា​មិន​ខាន»។

45. ពួក​សិស្ស​ពុំ​បាន​យល់​ព្រះ‌បន្ទូល​នេះ​ទេ ព្រោះ​ព្រះ‌ជាម្ចាស់​មិន​ទាន់​សម្តែង​អត្ថ‌ន័យ​ឲ្យ​គេ​យល់ ប៉ុន្តែ ពួក​គេ​មិន​ហ៊ាន​ទូល​សួរ​ព្រះ‌អង្គ​អំពី​រឿង​នេះ​ឡើយ។

46. ខណៈ​នោះ ពួក​សិស្ស*​ជជែក​គ្នា​ចង់​ដឹង​ថា ក្នុង​ចំណោម​ពួក​គេ នរណា​ធំ​ជាង​គេ។

47. ព្រះ‌យេស៊ូ​ឈ្វេង​យល់​គំនិត​របស់​គេ ក៏​យក​ក្មេង​ម្នាក់​មក​ឲ្យ​ឈរ​ក្បែរ​ព្រះ‌អង្គ

សូមអានជំពូកពេញលេញ លូកា 9