គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 9:1-8 Khmer Standard Version (KHSV)

1. ព្រះ‌យេស៊ូ​ត្រាស់​ហៅ​សិស្ស*​ទាំង​ដប់‌ពីរ​រូប​មក​ជួប‌ជុំ​គ្នា ហើយ​ទ្រង់​ប្រទាន​ឫទ្ធា‌នុភាព ប្រទាន​អំណាច​ឲ្យ​គេ​បណ្ដេញ​អារក្ស​ទាំង​អស់ និង​មើល​ជំងឺ​ផ្សេងៗ​ឲ្យ​បាន​ជា។

2. ព្រះ‌អង្គ​ចាត់​គេ​ឲ្យ​ចេញ​ទៅ​ប្រកាស​អំពី​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់ ព្រម​ទាំង​មើល​អ្នក​ជំងឺ​ឲ្យ​បាន​ជា​ផង។

3. ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ពេល​អ្នក​រាល់​គ្នា​ចេញ​ដំណើរ​ទៅ កុំ​យក​អ្វី​ទៅ​ជា​មួយ​ឡើយ ទោះ​បី​ដំបង​ក្ដី ថង់​យាម​ក្ដី ចំណី​អាហារ ឬ​ប្រាក់​កាស​ក្ដី ហើយ​ក៏​មិន​ត្រូវ​យក​អាវ​ពីរ​បន្លាស់​ទៅ​ដែរ។

4. បើ​អ្នក​រាល់​គ្នា​ចូល​ផ្ទះ​ណា ចូរ​ស្នាក់​នៅ​ផ្ទះ​នោះ រហូត​ដល់​ពេល​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​នោះ​ទៅ។

5. បើ​ភូមិ​ណា​គេ​មិន​ព្រម​ទទួល​អ្នក​រាល់​គ្នា ចូរ​ចេញ​ពី​ភូមិ​នោះ​ទៅ ទាំង​រលាស់​ធូលី​ដី​ចេញ​ពី​ជើង​អ្នក​រាល់​គ្នា​ផង ទុក​ជា​សញ្ញា​ព្រមាន​គេ»។

6. ពួក​សិស្ស*​នាំ​គ្នា​ចេញ​ទៅ ធ្វើ​ដំណើរ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ទាំង​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ* និង​មើល​អ្នក​ជំងឺ​គ្រប់​កន្លែង​ឲ្យ​បាន​ជា​ផង។

7. កាល​ព្រះ‌បាទ​ហេរ៉ូដ ជា​ស្ដេច​អនុ‌រាជ* ជ្រាប​ហេតុ‌ការណ៍​ទាំង​នោះ​ហើយ ទ្រង់​មិន​ដឹង​ជា​ត្រូវ​គិត​យ៉ាង​ណា ដ្បិត​មាន​អ្នក​ខ្លះ​និយាយ​ថា “លោក​យ៉ូហាន‌បាទីស្ដ​បាន​រស់​ឡើង​វិញ​ហើយ”។

8. អ្នក​ខ្លះ​ទៀត​និយាយ​ថា“ព្យាការី*​អេលីយ៉ា​បាន​បង្ហាញ​ខ្លួន​ឲ្យ​គេ​ឃើញ” ហើយ​អ្នក​ខ្លះ​ទៀត​និយាយ​ថា “មាន​ព្យាការី​មួយ​រូប​ពី​សម័យ​បុរាណ​បាន​រស់​ឡើង​វិញ”។

សូមអានជំពូកពេញលេញ លូកា 9