គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 8:47-52 Khmer Standard Version (KHSV)

47. ស្ត្រី​នោះ​មក​ក្រាប​ទៀប​ព្រះ‌បាទា​ព្រះ‌យេស៊ូ ទាំង​ញ័រ​រន្ធត់ ព្រោះ​ដឹង​ថា​ខ្លួន​លាក់​រឿង​នេះ​មិន​ជិត។ នាង​ទូល​ព្រះ‌អង្គ​នៅ​ចំពោះ​មុខ​ប្រជា‌ជន​ទាំង​មូល អំពី​ហេតុ​ដែល​នាំ​ឲ្យ​នាង​ពាល់​ព្រះ‌អង្គ ហើយ​នាង​បាន​ជា​ពី​ជំងឺ​ភ្លាម។

48. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «កូន​ស្រី​អើយ! ជំនឿ​របស់​នាង​បាន​សង្គ្រោះ​នាង​ហើយ សូម​អញ្ជើញ​ទៅ​ដោយ​សុខ‌សាន្ត​ចុះ»។

49. កាល​ព្រះ‌យេស៊ូ​កំពុង​តែ​មាន​ព្រះ‌បន្ទូល​នៅ​ឡើយ មាន​បុរស​ម្នាក់​មក​ពី​ផ្ទះ​លោក​យ៉ៃរូស ជម្រាប​គាត់​ថា៖ «កូន​ស្រី​លោក​ផុត​ដង្ហើម​ទៅ​ហើយ សូម​កុំ​រំខាន​លោក​គ្រូ​ធ្វើ​អ្វី​ទៀត!»។

50. ព្រះ‌យេស៊ូ​ឮ​ពាក្យ​បុរស​នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​លោក​យ៉ៃរូស​ថា៖ «កុំ​ខ្លាច​អី ឲ្យ​តែ​លោក​ជឿ កូន​លោក​នឹង​បាន​រួច​ជីវិត​ពុំ‌ខាន»។

51. លុះ​ព្រះ‌អង្គ​យាង​ទៅ​ដល់​ផ្ទះ​ហើយ ព្រះ‌អង្គ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ណា​ចូល​ជា​មួយ​ឡើយ លើក‌លែង​តែ​លោក​ពេត្រុស លោក​យ៉ូហាន លោក​យ៉ាកុប និង​ឪពុក‌ម្ដាយ​ក្មេង​ស្រី​នោះ​ប៉ុណ្ណោះ។

52. អ្នក​ដែល​នៅ​ទី​នោះ​យំ​សោក​អាណិត​ក្មេង​នោះ​គ្រប់ៗ​គ្នា តែ​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «កុំ​យំ​អី នាង​មិន​ស្លាប់​ទេ នាង​គ្រាន់​តែ​ដេក​លក់​ទេ​តើ!»។

សូមអានជំពូកពេញលេញ លូកា 8