គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 6:13-28 Khmer Standard Version (KHSV)

13. លុះ​ព្រលឹម​ឡើង ព្រះ‌អង្គ​ត្រាស់​ហៅ​សិស្ស*​មក ក្នុង​ចំណោម​សិស្ស​ទាំង​នោះ ព្រះ‌អង្គ​ជ្រើស​យក​ដប់‌ពីរ​រូប ហើយ​ប្រទាន​ងារ​ជា​ទូត​របស់​ព្រះ‌អង្គ

14. គឺ​មាន​ស៊ីម៉ូន​ដែល​ទ្រង់​ប្រទាន​ឈ្មោះ​ថា ពេត្រុស និង​អនទ្រេ​ជា​ប្អូន​របស់​គាត់ យ៉ាកុប យ៉ូហាន ភីលីព បាថូ‌ឡូមេ

15. ម៉ាថាយ ថូម៉ាស យ៉ាកុប​ជា​កូន​របស់​លោក​អាល់‌ផាយ ស៊ីម៉ូន​ហៅ​អ្នក​ជាតិ​និយម

16. យូដាស​ជា​កូន​លោក​យ៉ាកុប និង​យូដាស​អ៊ីស្កា‌រីយ៉ុត ដែល​នឹង​ក្បត់​ព្រះ‌អង្គ។

17. ព្រះ‌យេស៊ូ​យាង​ចុះ​ពី​លើ​ភ្នំ​ជា​មួយ​សិស្ស*​ទាំង​នោះ​មក​ប្រថាប់​នៅ​ត្រង់​កន្លែង​មួយ​រាប​ស្មើ។ នៅ​ទី​នោះ​មាន​សិស្ស​ជា​ច្រើន និង​ប្រជា‌ជន​ពី​ស្រុក​យូដា ពី​ក្រុង​យេរូ‌សាឡឹម ពី​ក្រុង​ទីរ៉ូស និង​ក្រុង​ស៊ីដូន​នៅ​តាម​មាត់​សមុទ្រ មក​រង់‌ចាំ​ព្រះ‌អង្គ​យ៉ាង​កក‌កុញ។

18. គេ​នាំ​គ្នា​មក​ស្ដាប់​ព្រះ‌អង្គ និង​សូម​ព្រះ‌អង្គ​ប្រោស​គេ​ឲ្យ​ជា​ពី​ជំងឺ។ រីឯ​អស់​អ្នក​ដែល​មាន​វិញ្ញាណ​អាក្រក់​នៅ​ក្នុង​ខ្លួន​ក៏​បាន​ជា​ដែរ។

19. បណ្ដា‌ជន​ប្រជ្រៀត​គ្នា​ចូល​មក​ពាល់​ព្រះ‌យេស៊ូ ដ្បិត​មាន​ឫទ្ធា‌នុភាព​ចេញ​ពី​ព្រះ‌អង្គ​មក ប្រោស​គេ​ឲ្យ​ជា​គ្រប់ៗ​គ្នា។

20. ព្រះ‌យេស៊ូ​ងើប​ព្រះ‌ភ័ក្ត្រ​ទត​មើល​សិស្ស*​របស់​ព្រះ‌អង្គ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖«អ្នក​រាល់​គ្នា​ដែល​ជា​ជន​ក្រ‌ខ្សត់​អើយ!អ្នក​មាន​សុភមង្គល*​ហើយដ្បិត​អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះ‌រាជ្យ*របស់​ព្រះ‌ជាម្ចាស់។

21. អ្នក​រាល់​គ្នា​ដែល​កំពុង​តែ​ស្រេក​ឃ្លាន​អើយ!អ្នក​មាន​សុភមង្គល​ហើយដ្បិត​អ្នក​រាល់​គ្នា​នឹង​បាន​ឆ្អែត។អ្នក​រាល់​គ្នា​ដែល​កំពុង​តែ​យំ​សោក​អើយ!អ្នក​មាន​សុភមង្គល​ហើយដ្បិត​អ្នក​រាល់​គ្នា​នឹង​បាន​ត្រេក​អរ។

22. ប្រសិន​បើ​មាន​គេ​ស្អប់​លែង​រាប់​រក​អ្នក​រាល់​គ្នាប្រសិន​បើ​គេ​ត្មះ‌តិះ‌ដៀល​បង្ខូច​ឈ្មោះ​អ្នក​រាល់​គ្នាព្រោះ​តែ​បុត្រ​មនុស្ស*អ្នក​រាល់​គ្នា​មាន​សុភមង្គល​ហើយ។

23. នៅ​គ្រា​នោះ ចូរ​មាន​អំណរ​សប្បាយ​ឡើង ដ្បិត​អ្នក​រាល់​គ្នា​ទទួល​រង្វាន់​យ៉ាង​ធំ នៅ​ស្ថាន​បរម‌សុខ*។ កាល​ពី​ជំនាន់​មុន បុព្វបុរស*​របស់​គេ​ក៏​បាន​ប្រព្រឹត្ត​ចំពោះ​ពួក​ព្យាការី​ដូច្នោះ​ដែរ។

24. ចំណែក​ឯ​អ្នក​រាល់​គ្នា​ដែល​ជា​អ្នក​មាន​អើយ!អ្នក​នឹង​ត្រូវ​វេទនា ព្រោះ​អ្នក​រាល់​គ្នា​បានទទួល​ការ​សម្រាល​ទុក្ខ​រួច​ស្រេច​ហើយ។

25. អ្នក​រាល់​គ្នា​ដែល​ឆ្អែត​នៅ​ពេល​នេះ​អើយ!អ្នក​នឹង​ត្រូវ​វេទនាដ្បិត​អ្នក​រាល់​គ្នា​នឹង​ស្រេក​ឃ្លាន​ជា​ពុំ‌ខាន។អ្នក​រាល់​គ្នា​ដែល​កំពុង​តែ​ត្រេក‌អរ​អើយ!អ្នក​នឹង​ត្រូវ​វេទនា ព្រោះ​អ្នក​រាល់​គ្នានឹង​កាន់​ទុក្ខ ហើយ​យំ​សោក​ជា​ពុំ‌ខាន។

26. អ្នក​រាល់​គ្នា​ដែល​មនុស្ស​ទាំង​អស់កោត​សរសើរ​អើយ!អ្នក​ត្រូវ​វេទនា​ហើយព្រោះ​បុព្វបុរស​របស់​គេ​ក៏​បាន​ប្រព្រឹត្តចំពោះ​ពួក​ព្យាការី​ក្លែង‌ក្លាយ​ដូច្នោះ​ដែរ!»។

27. «ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ដែល​កំពុង​ស្ដាប់​ខ្ញុំ​ថា ចូរ​ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​ខ្លួន និង​ធ្វើ​អំពើ​ល្អ​ដល់​អស់​អ្នក​ដែល​ស្អប់​អ្នក​រាល់​គ្នា

28. ត្រូវ​ជូន​ពរ​ដល់​អស់​អ្នក​ដែល​ប្រទេច‌ផ្តាសា​អ្នក​រាល់​គ្នា និង​អង្វរ​ព្រះ‌ជាម្ចាស់ សូម​ទ្រង់​ប្រទាន​ពរ​ដល់​អស់​អ្នក​ដែល​បៀត‌បៀន​អ្នក​រាល់​គ្នា។

សូមអានជំពូកពេញលេញ លូកា 6