គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 24:47-53 Khmer Standard Version (KHSV)

47. អ្នក​រាល់​គ្នា​ត្រូវ​ប្រកាស ក្នុង​ព្រះ‌នាម​ព្រះ‌អង្គ ឲ្យ​មនុស្ស​គ្រប់​ជាតិ​សាសន៍​កែ​ប្រែ​ចិត្ត​គំនិត ដើម្បី​ឲ្យ​បាន​រួច​ពី​បាប គឺ​ត្រូវ​ប្រកាស​ចាប់​តាំង​ពី​ក្រុង​យេរូ‌សាឡឹម​ត​ទៅ។

48. អ្នក​រាល់​គ្នា​ជា​សាក្សី​អំពី​ហេតុ‌ការណ៍​ទាំង​នេះ។

49. ខ្ញុំ​នឹង​ចាត់​ព្រះ‌វិញ្ញាណ​មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌បិតា​ខ្ញុំ។ អ្នក​រាល់​គ្នា​ត្រូវ​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម​នេះ រហូត​ដល់​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​មាន​ឫទ្ធា‌នុភាព»។

50. បន្ទាប់​មក ព្រះ‌យេស៊ូ​នាំ​ពួក​សិស្ស*​ចេញ​ពី​ទីក្រុង​ទៅ​ភូមិ​បេថានី។ ពេល​ទៅ​ដល់ ព្រះ‌អង្គ​លើក​ព្រះ‌ហស្ដ​ឡើង ហើយ​ប្រទាន​ពរ​ឲ្យ​គេ។

51. នៅ​ពេល​ដែល​ព្រះ‌អង្គ​កំពុង​តែ​ប្រទាន​ពរ ព្រះ‌ជាម្ចាស់​លើក​យក​ព្រះ‌អង្គ​ចេញ​ពី​គេ ឡើង​ទៅ​ស្ថាន​បរម‌សុខ*។

52. ក្រោយ​ពី​បាន​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អង្គ​រួច​ហើយ គេ​ក៏​វិល​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡឹម​វិញ ប្រកប​ដោយ​អំណរ​ដ៏​លើស‌លប់។

53. គេ​នៅ​ក្នុង​ព្រះ‌វិហារ* ហើយ​នាំ​គ្នា​លើក​តម្កើង​ព្រះ‌ជាម្ចាស់​ជា‌និច្ច​និរន្តរ៍។

សូមអានជំពូកពេញលេញ លូកា 24