គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 23:52-56 Khmer Standard Version (KHSV)

52. លោក​បាន​ទៅ​ជួប​លោក​ពីឡាត សុំ​យក​ព្រះ‌សព​ព្រះ‌យេស៊ូ។

53. លោក​យក​ព្រះ‌សព​ព្រះ‌យេស៊ូ​ចុះ​ពី​ឈើ​ឆ្កាង ហើយ​រុំ​នឹង​ក្រណាត់​ផាឌិប រួច​ដាក់​ក្នុង​រូង​ថ្ម​មួយ ដែល​គេ​ដាប់​ធ្វើ​ជា​ផ្នូរ។ ផ្នូរ​នេះ​ពុំ​ទាន់​មាន​ដាក់​សព​ណា​មួយ​នៅ​ឡើយ​ទេ។

54. ថ្ងៃ​នោះ​ជា​ថ្ងៃ​រៀបចំ​បុណ្យ​ចម្លង* ហើយ​ថ្ងៃ​សប្ប័ទ*​ជិត​មក​ដល់។

55. ពួក​ស្ត្រី​ដែល​មក​តាម​ព្រះ‌អង្គ​តាំង​ពី​ស្រុក​កាលី‌ឡេ ក៏​ទៅ​ជា​មួយ​លោក​យ៉ូសែប​ដែរ។ នាង​បាន​ឃើញ​ផ្នូរ ហើយ​ឃើញ​របៀប​ដែល​គេ​ដាក់​ព្រះ‌សព​ព្រះ‌យេស៊ូ​ផង។

56. បន្ទាប់​មក ស្ត្រី​ទាំង​នោះ​វិល​ត្រឡប់​ទៅ​វិញ រៀបចំ​គ្រឿង​ក្រអូប និង​ទឹក​អប់។ នៅ​ថ្ងៃ​សប្ប័ទ នាង​នាំ​គ្នា​ឈប់​សម្រាក​តាម​បទ‌បញ្ជា​ចែង​ទុក។

សូមអានជំពូកពេញលេញ លូកា 23