គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 23:45-50 Khmer Standard Version (KHSV)

45. ព្រះ‌អាទិត្យ​បាត់​រស្មី វាំងនន​នៅ​ក្នុង​ព្រះ‌វិហារ*​រហែក​ជា​ពីរ ចំ​ពាក់​កណ្ដាល។

46. ព្រះ‌យេស៊ូ​បន្លឺ​ព្រះ‌សូរសៀង​ខ្លាំងៗ​ថា៖ «ព្រះ‌បិតា! ទូលបង្គំ​សូម​ប្រគល់​វិញ្ញាណ​របស់​ទូលបង្គំ ទៅ​ក្នុង​ព្រះ‌ហស្ដ​ព្រះ‌អង្គ​វិញ»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នោះ​រួច​ហើយ ក៏​រលត់​វិញ្ញាណ​ទៅ។

47. នាយ​ទាហាន​រ៉ូម៉ាំង​ដែល​បាន​ឃើញ​ហេតុ‌ការណ៍​កើត​ឡើង ក៏​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់ ហើយ​ពោល​ថា៖ «បុរស​នេះ​ពិត​ជា​សុចរិត​មែន!»។

48. រីឯ​បណ្ដា‌ជន​ទាំង​ប៉ុន្មាន​ដែល​មក​មើល កាល​បាន​ឃើញ​ហេតុ‌ការណ៍​ទាំង​នេះ គេ​នាំ​គ្នា​ត្រឡប់​ទៅ​វិញ ទាំង​គក់​ទ្រូង។

49. អ្នក​ជិត‌ដិត​នឹង​ព្រះ‌យេស៊ូ​ទាំង​ប៉ុន្មាន ព្រម​ទាំង​ពួក​ស្ត្រី​ដែល​ដើរ​តាម​ព្រះ‌អង្គ​តាំង​ពី​ស្រុក​កាលី‌ឡេ​មក នាំ​គ្នា​ឈរ​មើល​ហេតុ‌ការណ៍​ទាំង​អស់​ពី​ចម្ងាយ។

50. មាន​សមាជិក​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់*​មួយ​រូប​ឈ្មោះ​យ៉ូសែប។ លោក​ជា​អ្នក​ក្រុង​អើរី‌ម៉ាថេ ជា​ក្រុង​មួយ​របស់​ជន‌ជាតិ​យូដា។ លោក​ជា​មនុស្ស​ល្អ​សុចរិត* ហើយ​ទន្ទឹង​រង់‌ចាំ​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់។

សូមអានជំពូកពេញលេញ លូកា 23