គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 23:29-41 Khmer Standard Version (KHSV)

29. ដ្បិត​នៅ​ថ្ងៃ​ក្រោយ​នឹង​មាន​គេ​ពោល​ថា “ស្ត្រី​ណា​ឥត​កូន ស្ត្រី​ណា​មិន​បង្កើត​កូន និង​ស្ត្រី​ណា​មិន​ដែល​បំបៅ​កូន ស្ត្រី​នោះ​ពិត​ជា​មាន​សុភមង្គល​មែន”។

30. នៅ​ពេល​នោះ គេ​នឹង​និយាយ​ទៅ​ភ្នំ​ថា “ចូរ​រលំ​សង្កត់​ពី​លើ​យើង​ខ្ញុំ​មក! ចូរ​ជួយ​លាក់​ខ្លួន​យើង​ខ្ញុំ​ផង!”។

31. បើ​គេ​ធ្វើ​បាប​ឈើ​ស្រស់​យ៉ាង​ហ្នឹង​ទៅ​ហើយ ចុះ​ទំរាំ​បើ​ឈើ​ងាប់​វិញ តើ​គេ​នឹង​ធ្វើ​បាប​ដល់​កម្រិត​ណា​ទៅ!»។

32. គេ​បាន​នាំ​អ្នក​ទោស​ពីរ​នាក់​ទៀត មក​សម្លាប់​ជា​មួយ​ព្រះ‌យេស៊ូ​ដែរ។

33. លុះ​មក​ដល់​កន្លែង​មួយ​ដែល​គេ​ហៅ​ថា “ភ្នំ​លលាដ៍​ក្បាល” គេ​ឆ្កាង​ព្រះ‌យេស៊ូ​នៅ​ទី​នោះ ហើយ​គេ​ក៏​ឆ្កាង​អ្នក​ទោស​ទាំង​ពីរ​នាក់​នោះ​ដែរ ម្នាក់​នៅ​ខាង​ស្ដាំ​ព្រះ‌អង្គ ម្នាក់​ទៀត​នៅ​ខាង​ឆ្វេង​ព្រះ‌អង្គ។

34. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «ឱ​ព្រះ‌បិតា​អើយ! សូម​ព្រះ‌អង្គ​អត់‌ទោស​ឲ្យ​អ្នក​ទាំង​នេះ​ផង ដ្បិត​គេ​មិន​ដឹង​ថា​គេ​កំពុង​ធ្វើ​អ្វី​ឡើយ»។ គេ​យក​សម្លៀក‌បំពាក់​របស់​ព្រះ‌អង្គ​មក​ចាប់​ឆ្នោត​ចែក​គ្នា។

35. ប្រជា‌ជន​នាំ​គ្នា​ឈរ​មើល រីឯ​ពួក​នាម៉ឺន​និយាយ​ចំអក​មើល‌ងាយ​ព្រះ‌អង្គ​ថា៖ «គាត់​បាន​សង្គ្រោះ​មនុស្ស​ឯ​ទៀតៗ បើ​គាត់​ជា​ព្រះ‌គ្រិស្ដ*​របស់​ព្រះ‌ជាម្ចាស់ ហើយ​ជា​អ្នក​ដែល​ព្រះ‌អង្គ​បាន​ជ្រើស​រើស​មែន​នោះ ឲ្យ​គាត់​សង្គ្រោះ​ខ្លួន​ឯង​ទៅ!»។

36. ពួក​ទាហាន​ក៏​បាន​ចំអក​ដាក់​ព្រះ‌អង្គ​ដែរ គេ​យក​ទឹក​ខ្មេះ​មក​ថ្វាយ​ព្រះ‌អង្គ​សោយ

37. ទាំង​ពោល​ថា៖ «បើ​អ្នក​ជា​ស្ដេច​ជន‌ជាតិ​យូដា​មែន ចូរ​សង្គ្រោះ​ខ្លួន​អ្នក​ទៅ!»។

38. នៅ​ពី​លើ​ព្រះ‌អង្គ មាន​សរសេរ​អក្សរ​ថា «អ្នក​នេះ​ជា​ស្ដេច​ជន‌ជាតិ​យូដា»។

39. អ្នក​ទោស​ម្នាក់​ដែល​ជាប់​ឆ្កាង​ពោល​ប្រមាថ​ព្រះ‌យេស៊ូ​ថា៖ «បើ​អ្នក​ជា​ព្រះ‌គ្រិស្ដ​មែន ចូរ​សង្គ្រោះ​ខ្លួន​អ្នក​ទៅ ហើយ​សង្គ្រោះ​យើង​ផង!»។

40. ប៉ុន្តែ អ្នក​ទោស​ម្នាក់​ទៀត​ស្ដី​ឲ្យ​អ្នក​នោះ​ថា៖ «ឯង​មិន​កោត​ខ្លាច​ព្រះ‌ជាម្ចាស់​ទេ​ឬ? ឯង​ត្រូវ​គេ​កាត់​ទោស​ដូច​លោក​ដែរ។

41. គេ​ធ្វើ​ទោស យើង​នេះ​ត្រូវ​ហើយ យើង​ទទួល​ទោស​តាម​អំពើ​ដែល​យើង​បាន​ប្រព្រឹត្ត។ រីឯ​លោក​វិញ លោក​មិន​បាន​ធ្វើ​អំពើ​អាក្រក់​អ្វី​សោះ»។

សូមអានជំពូកពេញលេញ លូកា 23